បេសកជន UN ជំរុញកាត់បន្ថយការរីកជម្លោះធំនៅយេម៉ែន និងថ្កោលទោសក្រុមហ៊ូទីសម្រាប់ការចាប់ខ្លួនបុគ្គលិក UN

2025/09/01 07:27:55 pm        92

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន លោក Hans Grundberg កាលពីថ្ងៃអាទិត្យបានជំរុញឱ្យមានការកាត់បន្ថយការរីកធំជម្លោះនៅក្នុងប្រទេសយេម៉ែន ខណៈភាពតានតឹងបានកើនឡើងរវាងក្រុមហ៊ូទីនិងអ៊ីស្រាអែល បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Ahmed al-Rahawi នៃរដ្ឋាភិបាលដែលគាំទ្រដោយក្រុមហ៊ូទីត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។

លោក Grundberg បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ប្រទេសយេម៉ែន មិនអាចទ្រទ្រង់បានឡើយក្នុងការក្លាយជាសមរភូមិសម្រាប់ជម្លោះភូមិសាស្ត្រនយោបាយកាន់តែធំ»។ លោកបាននិយាយថា «ការវាយប្រហារទាំងនេះចាំបាច់ត្រូវបញ្ឈប់» ដោយជំរុញឱ្យភាគីទាំងអស់ «ប្រើប្រាស់បណ្តាញផ្នែកការទូតដែលមានដើម្បីកាត់បន្ថយការរីកធំជម្លោះ» និង «ការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលស្របតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ»។

ក្រុមហ៊ូទី បាននិយាយថា លោក al-Rahawi និងរដ្ឋមន្ត្រីជាច្រើននាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងសាណាខណៈពួកគេកំពុងចូលរួមក្នុងកិច្ចប្រជុំមួយរបស់រដ្ឋាភិបាល។ ក្រុមហ៊ូទី បានដណ្តើមកាន់កាប់ទីក្រុងសាណា ក្នុងឆ្នាំ២០១៤ដោយបង្ខំឱ្យរដ្ឋាភិបាលយេម៉ែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនិរទេសខ្លួននៅកាន់ទីក្រុង Aden។ កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា អ៊ីស្រាអែលនឹងកម្ចាត់មេដឹកនាំក្រុមហ៊ូទីទាំងអស់។ នៅក្នុងការវិវឌ្ឍន៍ដាច់ដោយឡែកមួយ លោក Grundberg បានថ្កោលទោសនូវអ្វីដែលលោកហៅថា «រលកថ្មី» នៃការឃុំខ្លួនបុគ្គលិកអង្គការសហប្រជាជាតិដោយក្រុមហ៊ូទី។ លោកបាននិយាយថា យ៉ាងហោចណាស់បុគ្គលិកអង្គការសហប្រជាជាតិចំនួន១១នាក់ត្រូវបានឃុំខ្លួនកាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុង Sanaa និងទីក្រុង Hodeidah ដែលនាំឱ្យចំនួនបុគ្គលិកអង្គការសហប្រជាជាតិដែលត្រូវបានឃុំខ្លួននៅភាគខាងជើងប្រទេសយេម៉ែនកើនឡើងដល់៣៤នាក់។

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm