ក្រុមហ៊ួទីឆ្មក់ឆែកការិយាល័យUN នៅក្នុងប្រទេសយេម៉ែន និងឃាត់ខ្លួនបុគ្គលិកយ៉ាងតិច ១១នាក់

2025/09/01 09:54:24 pm        47

ក្រុមឧទ្ទាមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ បានឆ្មក់ឆែកការិយាល័យនៃទីភ្នាក់ងារស្បៀងអាហារ សុខភាព និងកុមាររបស់អង្គការសហប្រជាជាតិ ក្នុងរដ្ឋធានីយេម៉ែន ដោយឃាត់ខ្លួនបុគ្គលិកចំនួន ១១នាក់។ ក្រុមឧទ្ទាមនេះ បានរឹតបន្តឹងសន្តិសុខនៅទូទាំងទីក្រុង Sanaa បន្ទាប់ពីអ៊ីស្រាអែលបានសម្លាប់នាយករដ្ឋមន្ត្រីរបស់ពួកគេ និងសមាជិកគណៈរដ្ឋមន្ត្រីជាច្រើននាក់។

លោក Abeer Etefa អ្នកនាំពាក្យកម្មវិធីស្បៀងអាហារពិភពលោក បានប្រាប់សារព័ត៌មាន AP ថា កងកម្លាំងសន្តិសុខ បានឆ្មក់ចូលការិយាល័យរបស់ទីភ្នាក់ងារនានា នៅក្នុងរដ្ឋធានីដែលគ្រប់គ្រងដោយក្រុម ហ៊ួទី កាលពីព្រឹកថ្ងៃអាទិត្យ។

បើយោងតាមមន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីហ៊ួទី ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឲ្យផ្តល់ព័ត៌មានដល់ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា ការិយាល័យរបស់អង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ (UNICEF) ក៏ត្រូវបានឆ្មក់ឆែកផងដែរ។ មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា កងកម្លាំងប្រដាប់អាវុធ បានឆ្មក់ចូលឆែកការិយាល័យ និងសាកសួរបុគ្គលិក នៅក្នុងចំណតរថយន្ត។

លោក Ammar Ammar អ្នកនាំពាក្យរបស់អង្គការ UNICEF បាននិយាយថា បុគ្គលិករបស់ទីភ្នាក់ងារមួយចំនួន ត្រូវបានឃាត់ខ្លួន ហើយអង្គការនេះ កំពុងស្វែងរកព័ត៌មានបន្ថែមពីក្រុមហ៊ួទី។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        192
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        232
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        210

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm