ប្រធានាធិបតីចិន ជំរុញឱ្យមេដឹកនាំក្នុងតំបន់ប្រឆាំងនឹង «ផ្នត់គំនិតសង្រ្គាមត្រជាក់» នៅក្នុងកិច្ចប្រជុំកំពូល

2025/09/01 10:16:56 pm        232

ប្រធានាធិបតីចិន លោក Xi Jinping បានជំរុញមេដឹកនាំក្នុងតំបន់ឱ្យប្រឆាំងនឹង «ផ្នត់គំនិតនៃសង្រ្គាមត្រជាក់» នៅក្នុងការជួបប្រជុំនៃប្លុកសន្តិសុខដែលទីក្រុងប៉េកាំង បានចាត់ទុកថាជាជម្រើសចំពោះសណ្តាប់ធ្នាប់អន្តរជាតិដឹកនាំដោយប្រទេសលោកខាងលិច។

នៅក្នុងសុន្ទរកថាទៅកាន់អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ(SCO) នៅថ្ងៃចន្ទនេះ លោក Xi បាននិយាយថា រដ្ឋជាសមាជិកកំពុងប្រឈមនឹងបញ្ហាផ្នែកសន្តិសុខ និងការអភិវឌ្ឍន៍កាន់តែស្មុគស្មាញ ខណៈពិភពលោកកាន់តែមានភាពវឹកវរនិងប្រទាក់ក្រឡាគ្នា។ លោក Xi បាននិយាយថា «សូមក្រឡេកមើលទៅក្រោយ ទោះបីជាពេលវេលាមានភាពច្របូកច្របល់ក៏ដោយ យើងបានទទួលជោគជ័យដោយការអនុវត្តស្មារតីនៃក្រុងសៀងហៃ»។ «សម្លឹងមើលទៅអនាគត ដោយពិភពលោកកំពុងឆ្លងកាត់ភាពច្របូកច្របល់ និងការផ្លាស់ប្តូរ យើងត្រូវបន្តធ្វើតាមស្មារតីសៀងហៃ មានសុភវិនិច្ឆ័យ ឈានឆ្ពោះទៅមុខ និងអនុវត្តមុខងាររបស់អង្គការនេះឱ្យកាន់តែប្រសើរ»។

ដោយអំពាវនាវឱ្យមាន «ពហុប៉ូលដោយស្មើភាពនិងសណ្តាប់ធ្នាប់»នៃពិភពលោក លោក Xi បាននិយាយថា ប្លុកនេះគួរតែធ្វើការឆ្ពោះទៅរកការបង្កើត «ប្រព័ន្ធអភិបាលកិច្ចសកលកាន់តែត្រឹមត្រូវ និងសមភាព»។ មេដឹកនាំប្រទេសចិនរូបនេះបាននិយាយថា ទីក្រុងប៉េកាំងនឹងផ្តល់ជំនួយចំនួន២ពាន់លានយ័ន (២៨០លានដុល្លារ) ដល់រដ្ឋជាសមាជិកនៅឆ្នាំនេះ និងប្រាក់កម្ចី១០ពាន់លានយ័ន(១,៤ពាន់លានដុល្លារ)បន្ថែមទៀតដល់សម្ព័ន្ធធនាគារអង្គការសហប្រតិបត្តិការសៀងហៃ(SCO)។ លោក Xi និយាយថា «យើងត្រូវតែទាញយកប្រយោជន៍ពីទីផ្សារខ្នាតធំ ដើម្បីធ្វើឲ្យប្រសើរកម្រិតនៃការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ»។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ស្ថិតក្នុងចំណោមមេដឹកនាំដែលចូលរួមជាង២០រូបនៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ(SCO)រយៈពេលពីរថ្ងៃដែលបានបើកកាលពីថ្ងៃអាទិត្យនៅទីក្រុង Tianjin ភាគខាងជើងប្រទេសចិន។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        329
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        328
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm