សារព័ត៌មាន៖ ចក្រភពអង់គ្លេស នៅតែមានបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅក្នុងខែកញ្ញា

2025/09/01 03:25:16 pm        115

កាសែត The Guardian បាននិយាយដោយដកស្រង់សម្តីមន្ត្រីចក្រភពអង់គ្លេស ដែលមិនបញ្ចេញឈ្មោះម្នាក់ថា ចក្រភពអង់គ្លេស នៅតែមានបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយ នៅក្នុងខែកញ្ញា។

មន្ត្រីរូបនេះ បាននិយាយថា៖«យើងនឹងវាយតម្លៃកត្តាទាំងអស់ដែលទាក់ទងនឹងការទទួលស្គាល់ ប៉ុន្តែនៅមានរឿងជាច្រើនទៀត យើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការទទួលស្គាល់នេះ នៅពេលក្រោយនៅក្នុងខែកញ្ញា»។

ជំហរនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានបញ្ជាក់ជាផ្លូវការដោយរដ្ឋមន្ត្រីការបរទេសលោក David Lammy ក្នុងអំឡុងពេលសុន្ទរកថារបស់លោក នៅសភានៅថ្ងៃទី ០១ ខែកញ្ញានេះ។

កាលពីថ្ងៃទី ២៩ ខែកក្កដា ការិយាល័យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា ប្រសិនបើអ៊ីស្រាអែល បន្តរារាំងការផ្តល់ជំនួយមនុស្សធម៌ ដល់តំបន់ហ្កាហ្សា ទីក្រុងឡុងដ៍ នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅមុនសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិខែកញ្ញា។

កាលពីថ្ងៃទី២៤ ខែកក្កដា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសថា ទីក្រុងប៉ារីសនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។

យោងតាមសារព័ត៌មានរ៉យទ័រ អ៊ីស្រាអែលកំពុងសម្លឹងមើលការបញ្ចូលតំបន់វេសបែង( West Bank)ជាឧបសម្ព័ន្ធរបស់ខ្លួន ដែលជាជំហានឆ្លើយតបទៅនឹងចំណាត់ការរបស់រដ្ឋអឺរ៉ុប។


អត្ថបទដែលទាក់ទង

កុមារប៉ាឡេស្ទីនជម្លៀសខ្លួននាំគ្នាចូលរៀននៅក្នុងសំពត់តង់នៅទីក្រុងហ្កាហ្សា
2025/09/03 09:05:38 pm        1
ក្រុមឃ្លាំមើល UNរកឃើញអ៊ុយរ៉ានីញ៉ូមនៅទីតាំងនុយក្លេអ៊ែរសង្ស័យរបស់ស៊ីរីសល់ពីសម័យលោក al-Assad
2025/09/03 09:05:17 pm        1
រដ្ឋាភិបាលឆេក ព្រមព្រៀងទិញរថក្រោះ Leopard 2A8 ចំនួន ៤៤គ្រឿង
2025/09/03 08:44:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កុមារប៉ាឡេស្ទីនជម្លៀសខ្លួននាំគ្នាចូលរៀននៅក្នុងសំពត់តង់នៅទីក្រុងហ្កាហ្សា

2025/09/03 09:05:38 pm
​ក្រុមឃ្លាំមើល UNរកឃើញអ៊ុយរ៉ានីញ៉ូមនៅទីតាំងនុយក្លេអ៊ែរសង្ស័យរបស់ស៊ីរីសល់ពីសម័យលោក al-Assad
2025/09/03 09:05:17 pm
​កម្ពុជាប្ដេជ្ញាចិត្តខ្ពស់ និងបង្ហាញពីជំហរក្នុងការរួមចំណែកដោះស្រាយបញ្ហាបរិស្ថានក្នុងតំបន់ និងពិភពលោក
2025/09/03 09:01:06 pm
​ពលរដ្ឋគំរូប្រគល់ កុលាលភាជន៍សម័យអង្គរចំនួន១ ជូនអាជ្ញាធរជាតិព្រះវិហារ
2025/09/03 08:47:29 pm
​រដ្ឋាភិបាលឆេក ព្រមព្រៀងទិញរថក្រោះ Leopard 2A8 ចំនួន ៤៤គ្រឿង
2025/09/03 08:44:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/03 04:18:37 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/03 08:36:33 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/31 09:58:38 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am