កីឡា​បាល់ឱប​រកឃើញ​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២១

2022/01/24 05:48:43 pm        85

​បាល់ឱប​៖ ការប្រកួត​កីឡា​បាល់​ឱប​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២១ បានបញ្ចប់ និង​រកឃើញ​ក្រុម​ជើងឯក​ប្រចាំឆ្នាំ​ហើយ ក្រោយ​ដំណើរ​ការប្រកួត ១​ថ្ងៃ​ពេញនៅ​ទីលាន​វិទ្យាល័យ ជា ស៊ីម បឹង​កេងកងកាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២២ ម្សិលមិញ។​ ​លោក លន់ សាម​ឌី អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ ដោយបាន​បញ្ចប់​ដោយ​រលូន ពិសេស​ភាព​រីកចម្រើន​របស់​កីឡាករ​-​កីឡាការិនីដែល​ប្រកួត​ស្របតាម​និយាម​បច្ចេកទេស មិនមាន​ការប៉ះទង្គិច​ច្រើន​ដូច​ការប្រកួត​មុនៗ​ឡើង។​

​ដូច្នេះ​តាម​ជំរុញ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន សហព័ន្ធ​គ្រោង​នឹង​រៀបចំ​ការប្រកួត​ពានរ​ង្វាន់​ថ្មី​មួយទៀតនាពេល​ឆាប់ៗ​ខាងមុខ គឺ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ប្រធាន​សហព័ន្ធ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​-​កីឡាការិនី​បាន​ប្រកួត​កាន់តែច្រើន និង​អភិវឌ្ឍ​សមត្ថភាព​កាន់តែ​ប្រសើរ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក លន់ សាម​ឌី។​ ​កីឡាករ ហ៊ុន ហ៊ាន ប្រធាន​ក្រុម Rihno ដែលជា​ក្រុម​ជើងឯកបាន​សម្ដែង​នូវ​ក្ដី​រីករាយ​ជាខ្លាំង ដែល​សហព័ន្ធ​បានរៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ​ឡើង ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ក្រុម​ទាំងអស់​បាន​ចូលរួម ហើយ​ខ្លួន​ប្ដេជ្ញា​នឹងចូលរួម​ការប្រកួត​ក្រោយៗ​ទៀត ដើម្បី​ចូលរួម​លើ​កម្ពស់ និង​ការអភិវឌ្ឍ​វិស័យ​កីឡា​នេះ​ឲ្យ​កាន់តែ​រីកចម្រើន។​​

​លោក ពេជ្រ រតនា អគ្គលេខាធិការ​សហព័ន្ធ​បាន​បញ្ជាក់ថា ជើងឯក​ថ្នាក់ជាតិដែល​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ឆ្នាំនេះមាន​ក្រុម​ធំ​ចូលរួម ៤​ក្រុម, ក្រុមយុវជន ៨​ក្រុម និង​ក្រុម​នារី ២​ក្រុម។ ជា​លទ្ធផល​ផ្នែក​បុរស​ក្រុម Rihno ទទួលបាន​លេខ​១, ក្រុម Sisiwat Knights ទទួលបាន​លេខ​២ និង​ក្រុម​ក្របីព្រៃទទួលបាន​លេខ​៣។ រីឯ​ផ្នែក​នារី​ក្រុម Childfund Reconnect ទទួលបាន​លេខ​១ និង​ក្រុមបាត់ដំបង​អេ​ហ្វ​ស៊ីទទួលបាន​ចំណាត់ថ្នាក់​លេខ​២៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm