ក្រសួងអប់រំ ចាប់ផ្ដើមពិនិត្យលើការសាងសង់ និងជួសជុល​អគារ​សិក្សា​ដែល​រង​ផល​ប៉ះពាល់​នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ

2025/09/01 10:44:32 pm        372

ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ច​ប្រជុំស្តីពី​ការ​ពិនិត្យ​​លើ​ការងារសាងសង់ និងជួសជុលអគារសិក្សាដែលរងផលប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចប្រជុំ​បាន​ពិនិត្យ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ប្រមូល​ធាតុ​ចូល​ដើម្បី​កែលម្អ និងសម្រេចលើគម្រោងផែនការជួស​ជុល​អគារ​សិក្សា​ដែល​រង​ការ​ខូច​ខាត​ពី​ការ​វាយ​ប្រហារ​របស់ថៃ និងគម្រោងការសាងសង់អគាររឹងមាំស្តង់ដាក្រសួង ទន្ទឹមនេះក៏​ត្រៀម​សម្រាប់​ការ​សាងសង់កន្លែងប្រើប្រាស់បណ្ដោះអាសន្នដើម្បីសម្រួលដល់ដំណើររៀន និងបង្រៀន​អំឡុង​ពេល​សាង​សង់អគារសិក្សាស្តង់ដារឹងមាំ។

បន្ទាប់ពីស្តាប់របាយការណ៍ស្តីពី គម្រោង​សាង​សង់​អគារសិក្សាប​ណ្តោះ​អាសន្ន​ដែល​រង​ការ​ខូច​ខាត​ ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ រួច​មក​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដូចជា៖ (១) សូមក្រុម​ការងារ​ជំនាញ​ចុះ​ទៅ​ពិនិត្យដោយផ្ទាល់ ដល់ទីតាំងជាក់ស្តែងដែលត្រូវសាងសង់ និងជួសជុល ដើម្បីស្វែងយល់ និង​សិក្សា​ឱ្យ​បានគ្រប់ជ្រុងជ្រោយច្បាស់លាស់ពីតម្រូវការចាំបាច់ដើម្បីជំរុញឱ្យដំណើរការជួសជុល និង​សាងសង់ឆាប់រហ័សតាមការគ្រោងទុក, (២) សូមត្រៀមឱ្យរួចជាស្រេច នូវប្លង់អគារ​សិក្សា​ស្តង់​ដា​ក្រសួង និងការសាងសង់បណ្ណាល័យ បញ្ជីគម្រោងថវិកាសាងសង់ និងជួសជុល, (៣) រៀបចំ​ការ​ស្នើសុំគោលការណ៍ក្នុងការសាងសង់ និងជួសជុល ដើម្បីឱ្យទាន់ការបើកបវេសនកាល (៤) ស្នើ​សុំការត្រួតពិនិត្យសុវត្ថិភាព និងការបោស​សំអាត​មីន​នៅ​តាម​សាលា​រៀន​ដែល​រង​ប៉ះពាល់ ​(៥) ក្នុងករណីដែលមិន​អាច​ដំណើរ​ការ​បាន​ដោយ​សារ​ស្ថាន​ភាព​នៅ​ព្រំដែន​មិន​ទាន់​មាន​ស្ថិរភាព សូមរៀបចំជាយុទ្ធសាស្ត្របើកបវេសនកាលឆ្នាំសិក្សាថ្មី តាមតំបន់ទីទួល​សុវត្ថិភាព​ដែល​អំណោយ​ផលដល់ការរៀន និងបង្រៀន,(៦) សូមរៀបចំរបាយការណ៍ស្តីពី ស្ថានភាព​សាលា​រៀន​ដែល​រងផលប៉ះពាល់ និងវិភាគរកដំណោះស្រាយ និងទីតាំងសម្រាប់​ការ​បង្រៀន​ដែល​សម​ស្រប ក៏ដូចជាតម្រូវការចាំបាច់ផ្សេងៗដើម្បីជួយដល់ដំណើរការរៀន និងបង្រៀន (៧) សូម​រៀប​ចំ​ផែនការយុទ្ធសាស្ត្រស្តារសាលារៀនឡើងវិញតាមតំបន់ និងរៀបចំសេចក្តី​ណែនាំ​សម្រាប់​ការ​បើកបវេសកាលថ្មី នាដើមខែវិច្ឆកា ២០២៥ ខាងមុខនេះ។

ជាថ្មីម្តងទៀត សូម​ក្រុម​ការងារ​ពាក់ព័ន្ធ​ទាំង​អស់​បន្ត​អនុវត្ត​ការងារ​នេះ​ជា​អាទិភា​ព​ទៅតា​ម​ជំនាញ​រៀង​ៗ​ខ្លួន ដើម្បីធានាបានថា សិស្សដែលរស់នៅតំបន់តាមបណ្តោយព្រំដែន នឹងអាចបន្ត​ការ​សិក្សា​នៅ​ឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦នេះ ដោយក្រសួងអប់រំ យុវជន និងកីឡា នៅតែ​បន្ត​យក​ចិត្ត​ទុ​កដាក់ និងទាក់ទងយ៉ាងដិតដល់ជាមួយមន្ទីរអប់រំ យុវជន និងកីឡា នៃខេត្តឧត្តរមានជ័យ និង​ព្រះវិហារ ដើម្បីតាមដានស្ថានភាពរបស់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​សហគមន៍ សំដៅផ្តល់ការគាំទ្រជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព ឱ្យអស់ពីលទ្ធភាព៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        105
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        82
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm