អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក Zabihullah Mujahid បាននិយាយអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត៦រ៉ិចទ័រ ក្នុងប្រទេសអាហ្វហ្គានីស្ថានភាគខាងកើត បានកើនឡើងដល់៨១២នាក់ ខណៈមនុស្សជាង២.៨០០នាក់ ផ្សេងទៀតបានរងរបួស។
ប្រភពជាច្រើនពីរដ្ឋាភិបាលតាលីបង់ បាននិយាយថា លំនៅឋានរាប់សិបខ្នងរងការបំផ្លិចបំផ្លាញ ហើយរដ្ឋាភិបាលនេះ បារម្ភថាចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត។

