កងកម្លាំងស៊ីរី និងយុទ្ធជនដឹកនាំដោយឃើដ បានប៉ះទង្គិចគ្នា នៅតំបន់ជនបទនៃខេត្តអាឡេប៉ូ

2025/09/01 10:58:46 pm        62

ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ការប៉ះទង្គិចគ្នាដោយអាវុធ បានផ្ទុះឡើង កាលពីថ្ងៃអាទិត្យ រវាងកងកម្លាំងពាក់ព័ន្ធរបស់អាជ្ញាធរស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយជនជាតិឃើដ នៅក្នុងភូមិ Tal Maaz ភាគខាងកើតនៃខេត្ត Aleppo របស់ប្រទេសស៊ីរី។

អង្គភាពយោធាស៊ីរី បានពួនស្ទាក់វាយប្រហារលើក្រុមយុទ្ធជន SDF ដែលប៉ុនប៉ងលបចូលទីតាំងយោធានៅក្នុងភូមិ ហើយក្រុមយុទ្ធជន SDF ផ្សេងទៀត ដែលមានមូលដ្ឋាននៅក្នុងភូមិ Um Tina និងនៅក្នុងទីក្រុង Deir Hafer បានបើកការបាញ់ប្រហារលើទីតាំងយោធាទាំងនោះ ក្នុងការកិច្ចប្រឹងប្រែងដើម្បីដណ្តើមយកត្រឡប់មកវិញនូវសមាជិករបស់ពួកគេ ដែលត្រូវបានគេពួនស្ទាក់វាយប្រហារនោះ។

SANA បានរាយការណ៍ថា ការប៉ះទង្គិចគ្នាដំបូងពាក់ព័ន្ធនឹងអាវុធធុនស្រាល ប៉ុន្តែនៅពេលដែលការបាញ់ផ្លោងបន្តដោយអ្នកប្រយុទ្ធ SDF កងកម្លាំងយោធាបានឆ្លើយតបដោយអាវុធធុនធ្ងន់ និងបានស្នើសុំកងកម្លាំងជំនួយបន្ថែម។

ពុំមិនទាន់ដឹងច្បាស់ថាតើការប៉ះទង្គិចគ្នានេះ បានបណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ឬអត់នោះទេ។

ការប៉ះទង្គិចគ្នានេះ បានកើតឡើង បើទោះបីជាកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនាពេលថ្មីៗនេះ រវាងទីក្រុងដាម៉ាស និងអាជ្ញាធរឃើដ ក្នុងគោលបំណងបង្ហាញជំហរឯកភាពលើបញ្ហាជាតិ និងសន្តិសុខក៏     ដោយ។

កាលពីថ្ងៃទី ១០ ខែមីនា រដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានឈានដល់កិច្ចព្រមព្រៀងស្តីពីការរួមបញ្ចូលស្ថាប័នស៊ីវិល និងយោធាទាំងអស់ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយជនជាតិឃើដ នៅក្រោមស្ថាប័នរដ្ឋ។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        9
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm