អ្នកនាំពាក្យ៖ ក្រុមឧទ្ទាមហ៊ួទី បើកការវាយប្រហារដោយមីស៊ីទៅលើនាវាដឹកប្រេងរបស់អ៊ីស្រាអែល នៅសមុទ្រក្រហម

2025/09/01 11:09:52 pm        78

អ្នកនាំពាក្យយោធារបស់ចលនានេះ លោក Yahya Saria បាននិយាយថា ក្រុមឧទ្ទាមហ៊ួទីមកពីចលនា Ansar Allah ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានបើកការវាយប្រហារដោយមីស៊ីល ទៅលើនាវាដឹកប្រេង Scarlet Ray ដែលពួកគេអះអាងថា ជាកម្មសិទ្ធិរបស់អ៊ីស្រាអែល នៅសមុទ្រក្រហម។  

លោកបានប្រាប់ទូរទស្សន៍ Al Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ួទីថា៖«អង្គភាពកងទ័ពជើងទឹកនៃកងកម្លាំងប្រដាប់អាវុធយេម៉ែន បានធ្វើប្រតិបត្តិការយោធាដោយបាញ់មីស៊ីលផ្លោង ទៅកាន់នាវាដឹកប្រេងអ៊ីស្រាអែល Scarlet Ray នៅភាគខាងជើងនៃសមុទ្រក្រហម»។ លោក Saria បន្ថែមថា នាវានេះ ត្រូវបាន «វាយប្រហារដោយផ្ទាល់»។

យោងតាមសេវាតាមដាននាវា MarineTraffic បានឲ្យដឹងថា សញ្ញាមួយចេញពីនាវាដឹកប្រេងដែលមានទង់ជាតិលីបេរីយ៉ា Scarlet Bay ដែលផ្ទុកប្រេង និងគីមីឥន្ធនៈ ត្រូវបានទទួលចុងក្រោយប្រហែល ១១ម៉ោងកន្លះមុន នៅម៉ោង ៦:៤៦ល្ងាច ម៉ោងសកល នៅថ្ងៃទី ៣១ ខែសីហា នៅពេលដែលនាវានេះ ចតនៅជិតកំពង់ផែ Yanbu របស់អារ៉ាប៊ីសាអ៊ូឌីត។

ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) បានទទួលរបាយការណ៍អំពីឧប្បត្តិហេតុមួយ នៅចម្ងាយ ៤០ម៉ាយ ក្នុងសមុទ្រភាគនិរតីនៃទីក្រុង Yanbu កាលពីល្ងាចថ្ងៃអាទិត្យ។ UKMTO បាននិយាយថា នាវិក «បានឮសំឡេងខ្លាំងៗ» និង «បានឃើញការផ្ទុះ» ពីមីស៊ីលដែលមិន    ស្គាល់អត្តសញ្ញាណ។ ពុំមាននរណាម្នាក់ រងរបួសទេ។ សារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅពេលក្រោយដោយដកស្រង់សម្តីក្រុមហ៊ុនសន្តិសុខដែនសមុទ្រអង់គ្លេស Ambrey ថា នាវាដឹកប្រេងដែលរងការវាយប្រហារនៅជិតកំពង់ផែ Yanbu គឺជាកម្មសិទ្ធិរបស់អ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        129
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        169
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm