ចក្រភព​អង់គ្លេស​ព្រមាន​ពី​ផែនការ​របស់​រុស្ស៊ី​ក្នុង​ការ​លើក​បន្តុប​សម្ព័ន្ធ​មិត្ត​នៅ​អ៊ុយ​ក្រែ​ន​ដែល​គាំទ្រក្រុង​មូ​ស្គូ​

2022/01/24 06:05:28 pm        446

​អង់គ្លេស៖ ស្ថានការណ៍​នៅ​តាម​បណ្ដោយ​ព្រំដែន​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​នៅតែ​តានតឹង ខណៈ​រុស្ស៊ី​បាន​ប្រមូលផ្ដុំ​កងទ័ព​ប្រមាណ ១០ម៉ឺន​នាក់ចល័ត​ចូល​កាន់តែ​ជិត​ព្រំដែន ស្រប​ពេល​យោធា​របស់​អ៊ុយ​ក្រែ​ន​ត្រៀម​ការពារ​ខ្លួន ប្រឆាំង​នឹង​ការឈ្លានពាន​ណាមួយ​ដែល​អាច​កើតឡើង​។​ ​ជា​ការ​បន្ថែម​ភាព​ចលាចល​កាន់​តែ​ខ្លាំង រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​បង្ហាញ​ភាព​លម្អិត​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ជា​អ្វីមួយ​ដែល​ខ្លួនបាន​ចោទ​ប្រកាន់​ថា រុស្ស៊ី​មាន​ផែន​ការ​លើក​បន្តុប​មេដឹកនាំ​ដែល​គាំទ្រ​ទីក្រុង​មូ​ស្គូនៅ​ក្នុង​ទីក្រុង​គៀវ​របស់​អ៊ុយ​ក្រែ​ន​។

ការិយាល័យ​ក្រសួងការបរទេស​ចក្រ​ភព​អង់គ្លេស​បាន​និយាយ​ថា ខ្លួន​ក៏​មាន​ព័ត៌មាន​ផង​ដែរ​ដែល​ថា ទីភ្នាក់ងារ​ចារកម្ម​របស់​រុស្ស៊ី​នៅ​តែ​មាន​ទំនាក់ទំនង​ជាមួយ​អតីត​អ្នកនយោបាយ​អ៊ុយ​ក្រែ​ន​មួយ​ចំនួន រួម​ទាំង​អតីត​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​លោក​ Yevheniy Murayev ផង​ដែរ​។​ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោកស្រី Liz Truss បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ព័ត៌មាន​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​នេះបាន​បំភ្លឺ​អំពី​វិសាលភាព​នៃ​សកម្មភាព​របស់​រុស្ស៊ី ដែល​ត្រូវ​បាន​បង្កើត​ឡើងដើម្បី​បង្ក្រាប​ប្រទេស​អ៊ុយ​ក្រែ​ន និង​ជា​ការ​យល់ឃើញអំពី​ការ​គិត​របស់​វិមាន​ក្រឹម​ឡាំង។ ​ចំណែក​​ប្រធានាធិបតីបេឡា​រុស្ស​លោក Alexander Lukashenko បាន​និយាយ​កាល​ពី​ចុង​សប្ដាហ៍​មុន​ថា ប្រទេស​បេឡា​រុស្ស និង​រុស្ស៊ី​អាច​វាយ​ប្រហារ​តបត​វិញ​ដោយ​ទ្រង់ទ្រាយ​ធំ ប្រសិនបើ​លោក​ខាង​លិច និង​អ៊ុយ​ក្រែ​ន​នៅតែ​បន្តយាយីសម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​ទាំង​២ ​នេះ​។ ​រុស្ស៊ី​បាន​បញ្ជូន​កងទ័ព​ជាច្រើន​ដោយ​ពុំ​មាន​ចំនួន​ជាក់លាក់ទៅកាន់​ប្រទេស​បេឡា​រុស្ស សម្រាប់​ហ្គេម​សង្គ្រាម​ដ៏​ធំ​កាលពីដើម​សប្ដាហ៍​មុន​ ជា​ការ​ដាក់​ពង្រាយ​ដែល​នឹង​បង្កើន​សមត្ថភាព​យោធា​បន្ថែមទៀត របស់​រុស្ស៊ី​នៅ​ជិតអ៊ុយ​ក្រែ​ន ស្រប​ពេល​លោក​ខាង​លិច​បារម្ភ​ពី​ផែនការ​ឈ្លានពាន​ណាមួយ​លើ​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm