លោកស្រី Von der Leyen៖ អឺរ៉ុបកំពុងរៀបចំផែនការ «យ៉ាងម៉ត់ចត់» ដើម្បីបញ្ជូនកងទ័ពទៅអ៊ុយក្រែន

2025/09/01 11:30:34 pm        84

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (ទី៣១ ខែសីហា) ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់សារព័ត៌មាន Financial Times (FT) ថា អឺរ៉ុបកំពុងរៀបចំ «ផែនការយ៉ាងម៉ត់ចត់» សម្រាប់ការដាក់ពង្រាយកងទ័ពចម្រុះជាតិសាសន៍ទៅកាន់អ៊ុយក្រែន ជាផ្នែកមួយនៃការធានាសន្តិសុខក្រោយជម្លោះ ដែលនឹងមានការគាំទ្រពីធនធានរបស់សហរដ្ឋអាមេរិក។

លោកស្រីបណ្ឌិត von der Leyen បានប្រាប់សារព័ត៌មាន FT ថា «លោក Donald Trump បានធានាដល់ពួកយើងជាថ្មីថា នឹងមានវត្តមានរបស់អាមេរិក ដែលជាផ្នែកនៃការធានាសុវត្ថិភាព »។ លោកស្រីបានបន្ថែមថា «នោះគឺមានភាពច្បាស់លាស់ណាស់ និងត្រូវបានបញ្ជាក់ម្តងហើយម្តងទៀត»។

សេចក្តីរាយការណ៍ពីសារព័ត៌មាននេះ បានឲ្យដឹងទៀតថា ការដាក់ពង្រាយនេះគ្រោងនឹងរួមបញ្ចូលនាពេលខាងមុខនូវទាហានរាប់ម៉ឺននាក់ដឹកនាំដោយអឺរ៉ុប ដែលមានការគាំទ្រពីជំនួយពីសហរដ្ឋអាមេរិក ក្នុងនោះរួមទាំងប្រព័ន្ធគ្រប់គ្រង និងបញ្ជា ក៏ដូចជាឧបករណ៍ស៊ើបការណ៍ និងឃ្លាំមើល ដោយបន្ថែមថា ការរៀបចំនេះត្រូវបានយល់ព្រមនៅក្នុងកិច្ចប្រជុំ រវាងប្រធានាធិបតីអាមេរិក លោក Donald Trump ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងមេដឹកនាំជាន់ខ្ពស់អឺរ៉ុប កាលពីខែសីហា។

ជាមួយគ្នានេះ ដោយដកស្រង់ប្រភពការទូតចំនួន ៣ ដែលរៀបរាប់បា្រប់អំពីគម្រោងនេះ សារព័ត៌មាន FT បានបញ្ជាក់ថា មេដឹកនាំអឺរ៉ុប រួមមានអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និងលោកស្រី von der Leyen ត្រូវបានគេរំពឹងថា នឹងជួបជុំគ្នា នៅទីក្រុងប៉ារីស នាថ្ងៃទី៤ ខែកញ្ញា តាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដើម្បីបន្តកិច្ចពិភាក្សាកម្រិតខ្ពស់ ស្តីពីអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        13
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm