លោក Putin៖ «ការព្រមព្រៀង» នៅឯជំនួបកំពូល ក្នុងរដ្ឋ Alaska បើកផ្លូវឆ្ពោះទៅរកសន្តិភាព នៅអ៊ុយក្រែន

2025/09/02 01:36:40 am        236

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃចន្ទ (ទី១ ខែកញ្ញា) បានឲ្យដឹងថា «ការព្រមព្រៀង» ដែលលោកបានឈានដល់ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅឯជំនួបកំពូល កាលពីខែសីហា បានបើកឲ្យមានផ្លូវឆ្ពោះទៅរកសន្តិភាព នៅអ៊ុយក្រែន ជាអ្វីដែលលោកនឹងពិភាក្សាជាមួយបណ្ដាមេដឹកនាំដែលចូលរួមក្នុងកិច្ចប្រជុំកំពូលក្នុងតំបន់ នៅប្រទេសចិន។

ទីក្រុងគីវ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ចាត់ទុកការលុកលុយឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២ថា ជាសង្រ្គាមចក្រពត្តិវាតទីដណ្តើមយកដែនដីដាក់បញ្ចូលជាឧបសម្ព័ន្ធ ទោះបីជារុស្ស៊ីប្រាប់ថា នេះគឺជាប្រតិបត្តិការយោធាពិសេស ក្នុងគោលបំណងធ្វើឲ្យអ៊ុយក្រែនគ្មានយោធា និងអស់ពួកណាហ្ស៊ីនិយមក៏ដោយ។

លោក Putin នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi និងមេដឹកនាំទៅពីអាស៊ីកណ្តាល មជ្ឈិមបូព៌ា អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កំពុងចូលរួមវេទិកាអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុង Tianjin ដែលធ្វើជាម្ចាស់ផ្ទះប្រធានាធិបតីចិន លោក Xi Jinping។

លោក Putin បានប្រាប់វេទិការនេះថា៖ «យើងសូមកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចប្រឹងប្រែង និងសំណើរបស់ប្រទេសចិន និងឥណ្ឌា ដែលមានបំណងសម្របសម្រួលដល់ការដោះស្រាយវិបត្តិអ៊ុយក្រែន។ ខ្ញុំសង្ឃឹមថា ការព្រមព្រៀងយោគយល់គ្នាដែលបានឈានដល់ក្នុងកិច្ចប្រជុំរុស្ស៊ី-អាមេរិក នាពេលថ្មីៗនេះ នៅរដ្ឋ Alaska ក៏រួមចំណែកដល់គោលដៅនេះផងដែរ»។

មេដឹកនាំរុស្ស៊ីរូបនេះបានបន្ថែមថា លោកបានរៀបរាប់យ៉ាងលម្អិតជូនលោក Xi រួចហើយ កាលពីថ្ងៃអាទិត្យ (ទី៣១ ខែសីហា) អំពីសមិទ្ធិផលនៃកិច្ចពិភាក្សារបស់លោកជាមួយលោក Trump និងការងារ ដែល «កំពុងដំណើរការរួចហើយ» ដើម្បីដោះស្រាយជម្លោះ ហើយនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត នៅក្នុងកិច្ចប្រជុំ ២ភាគី ជាមួយមេដឹកនាំចិន និងផ្សេងទៀត៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        64
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        114
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm