វេជ្ជបណ្ឌិតកូរ៉េខាងត្បូងបញ្ចប់ការធ្វើកូដកម្មរយៈពេល ១៨ខែ ជាការជួយសង្គ្រោះមន្ទីរពេទ្យ

2025/09/02 02:57:28 am        59


គ្រូពេទ្យហាត់ការរបស់កូរ៉េខាងត្បូង បានចាប់ផ្តើមត្រលប់ទៅមន្ទីរពេទ្យវិញហើយ នៅថ្ងៃចន្ទ (ទី១ ខែកញ្ញា) នេះ ដោយបានបញ្ចប់ការធ្វើកូដកម្មមិនធ្លាប់មានរយៈពេល ១៨ខែ ជាហេតុការណ៍ដែលបានធ្វើឲ្យបន្ទប់វះកាត់ខ្វះបុគ្គលិក នីតិវិធីត្រូវបានពន្យារពេល និងបន្ទុកអ្នកជំងឺកើនឡើង។

កូដកម្មនេះបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នៅពេលដែលគ្រូពេទ្យជាង ១០.០០០នាក់ ក្នុងនោះមានរួមទាំងអ្នកហាត់ការទូទៅ និងជំនាញ បានដើរចេញពីការងារ ដើម្បីតវ៉ាជំទាស់នឹងផែនការរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការបើកឲ្យចុះឈ្មោះចូលរៀន នៅសាលាវេជ្ជសាស្ត្រក្នុងកម្រិតច្រើនជាង ២ដង នៅឆ្នាំ២០៣៥។

សំណើដែលផ្តួចផ្តើមឡើងដោយអតីតប្រធានាធិបតី លោក Yoon Suk Yeol ដើម្បីសម្រាលការខ្វះខាតគ្រូពេទ្យដ៏រ៉ាំរ៉ៃ បានបង្កឲ្យមានការប្រឆាំងយ៉ាងខ្លាំងពីគ្រូពេទ្យ និងនិស្សិតពេទ្យ។ នៅខែមីនា ឆ្នាំ២០២៥ រដ្ឋាភិបាលបានលុបចោលផែនការនេះ ជាកិច្ចប្រឹងប្រែង ដើម្បីទាក់ទាញឲ្យគ្រូពេទ្យវិលទៅបំពេញការងារវិញ ប៉ុន្តែការចំណាត់ការនេះមិនបានទាញឲ្យមានការឆ្លើយតបខ្លាំងឡើយ។

តែនិស្សិតបានសម្រេចបញ្ចប់ការធ្វើកូដកម្ម បន្ទាប់ពីប្រធានាធិបតី លោក Lee Jae Myung ចូលកាន់តំណែង កាលពីខែមិថុនា ហើយដោយក្រសួងសុខាភិបាលបានឈានដល់កិច្ចព្រមព្រៀង ក្នុងខែសីហា ដែលអនុញ្ញាតឲ្យគ្រូពេទ្យហាត់ការវិលទៅធ្វើការវិញ ដោយគ្មានការពិន័យ និងអនុញ្ញាតឲ្យមន្ទីរពេទ្យទទួលយកពួកគេ សូម្បីតែលើសពីកូតាផ្លូវការរបស់ពួកគេក៏ដោយ។

មន្ទីរពេទ្យធំៗ ដែលភាគច្រើនបានពន្យារពេលការវះកាត់ និងការណាត់ជួប និងជួបបញ្ហាខ្វះកម្លាំងបុគ្គលិក បានចាប់ផ្តើមជ្រើសរើសអ្នកត្រលប់មកវិញយ៉ាងឆាប់រហ័ស សម្រាប់អាណត្តិនិវាសដ្ឋានថ្មី ដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញានេះ។ ភ្លាមៗនេះ សមាគមអ្នកហាត់ការកូរ៉េ ដែលតំណាងឲ្យគ្រូពេទ្យហាត់ការ មិនអាចធ្វើអត្ថាធិប្បាយអ្វីឡើយនៅពេលត្រូវបានទាក់ទងដោយសារព័ត៌មាន Bloomberg News៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        63
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm