មន្ត្រីកូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង និងអាមេរិក ពិភាក្សាគ្នា «យ៉ាងតានតឹង» ជុំវិញមូលនិធិ នៅមុនជំនួបកំពូល

2025/09/02 03:53:17 am        50


កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ជុំវិញព័ត៌មានលម្អិតនៃមូលនិធិចំនួន ៣៥០ ពាន់លានដុល្លារ ដែលបានព្រមព្រៀងគ្នា ជាផ្នែកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅមុនមានជំនួបកំពូល កាលពីថ្ងៃទី២៥ ខែសីហា រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ នៅទីក្រុងសេអ៊ូល នាថ្ងៃចន្ទ (ទី១ ខែកញ្ញា) នេះ។

ទីប្រឹក្សាគោលនយោបាយរបស់ប្រធានាធិបតី លោក Kim Yong-beom បាននិយាយថា សហរដ្ឋអាមេរិកបានព្យាយាមប្រើប្រាស់កិច្ចប្រជុំកំពូលនេះ ដើម្បីដាក់សម្ពាធលើទីក្រុងសេអ៊ូលឲ្យផ្ដល់ឯកសារ ស្តីពីព័ត៌មានលម្អិតនៃការវិនិយោគ ជាវិធានការមួយដែលបានទាក់ទាញការជំទាស់តវ៉ា ពីមន្ត្រីទីក្រុងសេអ៊ូល និងបង្កឲ្យមានក្ដីបារម្ភ អំពីលទ្ធផលនៃជំនួបកំពូលនោះ។

ក្នុងអំឡុងពេលមានសម្ភាសន៍ផ្សាយផ្ទាល់នៅឆាណែល YouTube លោក Kim បាននិយាយថា៖ «មានពេលជជែកគ្នាយ៉ាងតានតឹង ដូចជាការស្រែក»។ លោកហាក់ដូចជាកំពុងសំដៅលើការជជែកតាមទូរសព្ទ ក្នុងសន្និសីទរយៈពេល ២ម៉ោង ដែលលោក និងមន្ត្រីកូរ៉េផ្សេងទៀត បានជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Howard Lutnick នៅមុនថ្ងៃមានកិច្ចប្រជុំកំពូល។

លោកបានបញ្ជាក់ថា ការជជែកតាមទូរសព្ទនេះ គឺនៅចំណុច «ដ៏តានតឹង» មួយ ហើយលោកមានក្ដីបារម្ភថា លោកនឹង «បង្កជាបញ្ហាដល់ជំនួបកំពូល»។ លោកបានបន្ថែមថា ជាឧទាហរណ៍ ភាគីទាំង២ មានការខ្វែងគំនិតគ្នា ជុំវិញរចនាសម្ព័ន្ធមូលនិធិ។ កូរ៉េខាងត្បូង បានឲ្យដឹងថា ការវិនិយោគផ្ទាល់ នឹងបង្កើតបាននូវចំណែកតូចមួយនៃការវិនិយោគ ដែលខ្លួនបាននិយាយថា ភាគច្រើននឹងមានប្រាក់កម្ចី និងការធានា។

តែយ៉ាងណាក្ដី បើទោះបីជាភាគីទាំង ២ នៅតែមានការយល់ឃើញខុសគ្នាឆ្ងាយ ជុំវិញបញ្ហានេះក៏ដោយ ក៏លោក Kim បានសង្កត់ធ្ងន់ថា វាគឺជាកិច្ចប្រជុំកំពូលប្រកបដោយជោគជ័យ ដែលជួយបង្កើតទំនាក់ទំនងផ្ទាល់ខ្លួន និងការជឿទុកចិត្ត រវាងមេដឹកនាំទាំង២៕

អត្ថបទដែលទាក់ទង

កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍
2026/07/24 07:50:27 pm       
UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm        1
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm