សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវម៉ឺងម៉ាត់ឱ្យចាត់វិធានការចំពោះមុខតថភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ

2025/09/02 04:40:20 am        141

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អំពាវនាវដ៏ម៉ឺងម៉ាត់ ឱ្យមានការចាត់វិធានការនៅចំពោះមុខតថភាពភូមិសាស្ត្រនយោបាយ ដែលកាន់តែស្មុគស្មាញ ការកើនឡើងនៃជម្លោះ និងបញ្ហាប្រឈមបន្ទាន់ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងការណ៍នៅក្នុង “កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក” SCO Plus Summit នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន រសៀល​ ថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះ។

ក្នុងកិច្ចប្រជុំក្នុងកាលៈទេសៈដ៏សំខាន់នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចែករំលែកនូវការយល់ឃើញសំខាន់ៗ អំពី មធ្យោបាយក្នុងការជម្រុញនូវគោលការណ៍ និងសេចក្ដីប្រាថ្នារួម បន្ថែមទៀត ដែល ចំណុចទី១គឺ ការអនុវត្តពហុភាគីនិយម ទាមទារនូវការប្ដេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក និងបរិយាប័ន្នភាព។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ការជួបជុំរបស់យើងនៅថ្ងៃនេះ គឺជាការអំពាវនាវដ៏ម៉ឺងម៉ាត់ ឱ្យមានការចាត់វិធានការនៅចំពោះមុខតថភាពភូមិសាស្ត្រនយោបាយ ដែលកាន់តែស្មុគស្មាញ ការកើនឡើងនៃជម្លោះ និងបញ្ហាប្រឈមបន្ទាន់ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ ក្នុងស្មារតីនេះ យើងចាំបាច់ត្រូវជ្រើសរើសយក កិច្ចសន្ទនាជាជាងការប្រឈមមុខដាក់គ្នា ការអត់ធ្មត់ជាជាងការបង្កើនកម្ដៅ កិច្ចសហប្រតិបត្តិការជាជាងជម្លោះ និង វិបុលភាពរួមជាជាងការកេងចំណេញជាឯកតោភាគី”។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា មធ្យោបាយចំណុចទី២ គឺ ការធានាបាននូវសន្តិសុខ នៅតែជាអាទិភាពចម្បងបំផុត។ សម្ដេចធិបតី បញ្ជាក់បន្ថែមថា សន្តិភាព និងស្ថិរភាព គឺជាសមាសភាគដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម។ សម្រាប់កម្ពុជា ក្នុងនាមជាប្រជាជាតិដែលស្រឡាញ់សន្តិភាព ខ្ញុំមើលឃើញពីសហថាមពលដ៏អស្ចារ្យរវាង SCO និងអាស៊ាន ក្នុងការជំរុញសន្តិភាព និងស្ថិរភាព តាមរយៈការទូត កុងសង់ស៊ីស និងកិច្ចសន្ទនា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “ជាចុងក្រោយ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព មានភាពចាំបាច់ណាស់សម្រាប់កំណើន ប្រកបដោយបរិយាប័ន្ន និងស្ថិរភាពរយៈពេលវែង។ កម្ពុជាគាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងលើវិស័យគន្លឹះៗរួមមាន៖ ការកាត់បន្ថយភាពក្រីក្រ ការការពារបរិស្ថាន នវានុវត្តន៍បច្ចេកវិទ្យា និងការអភិវឌ្ឍបន្ថែមទៀតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ”។ 

គួរបញ្ជាក់ថា ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាច្រើនទៀត រួមមាន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង, លោក វ៉ាង ហ៊ូនីញ ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, លោក ជីន លីឈុន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី, លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ថងលូន ស៊ីសូលីត ប្រមុខរដ្ឋឡាវ, លោក Khadga Prasad sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់ និងលោក អង់តូនីញ៉ូ ហ្កូតតឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        101
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        206
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm