នៅយប់ថ្ងៃទី១ ខែកញ្ញានេះ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហោះរូបភាពភ្ជាប់នឹងសំណេរដោយបានអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចូលរួមដោយជោគជ័យក្នុងកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសៀងហៃ+។
ឯកឧត្តមថ្លែងថា សំឡេងរបស់ប្រទេសកម្ពុជាឮកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ។ កម្ពុជា តស៊ូឡើង!។
សូមជម្រាបថា ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្តនៅទីក្រុងធានជីង ប្រទេសចិន៕










