កីឡាការិនី​អូស្ត្រាលី Ashleigh Barty បន្ត​ដំណើរ​បំពេញ​ក្តី​ស្រមៃ​ចង់​ឈ្នះ​ជើងឯក Australian Open​ លើក​ដំបូង

2022/01/24 06:59:41 pm        86

​វាយ​កូន​បាល់​៖ ​កីឡាការិនី​វាយ​កូន​បាល់​លេខ ១ ពិភពលោក Ashleigh Barty បាន​បន្តដំណើរ​បំពេញ​ក្តី​ស្រមៃ​ចង់​ឈ្នះ​ជើងឯក Grand Slam, Australian Open ជា​លើកដំបូង​ក្រោយ​យកឈ្នះ​កីឡាការិនី​អាមេរិក Amanda Anisimova ឡើង​វគ្គ ៨នាក់​ចុងក្រោយ​។ ​​កីឡា​ការិនី​វ័យ ២៥ឆ្នាំ Ashleigh Barty នៅ​មិនទាន់​ចាញ់សូម្បី​មួយ​សិត​នៅឡើយ​នៅ Australian Open ឆ្នាំនេះ​បន្ទាប់ពី​ឈ្នះ Anisimova ដោយ​លទ្ធផល ៦-៤ និង ៦-៣​។

​Amanda Anisimova ឡើងមក​ដល់​វគ្គ​នេះ​បន្ទាប់ពី​យកឈ្នះ​កីឡាការិនី​ជប៉ុន Naomi Osaka​។​ ​ម្ចាស់​ជើងឯក Wimbledon, Ashleigh Barty កំពុង​ចង់​ក្លាយជា​កីឡាការិនី​អូស្ត្រាលី​ទីមួយ​ក្នុង​រយៈពេល ៤៤ឆ្នាំ​ដែល​ឈ្នះ​ជើ​ងឯក Australian Open លើ​ទឹកដី​ខ្លួនឯង​បន្ទាប់ពី​កីឡាការិនី Chris O’Neil ដែល​ឈ្នះ​ជើងឯក​ចុងក្រោយ​បំផុត​តាំងពី​ឆ្នាំ១៩៧៨​។ ​Barty នឹងត្រូវ​ជួប​ជាមួយ​កីឡាការិនី​អាមេរិក​មួយរូប​ទៀត​នៅ​វគ្គ ៨នាក់​ចុងក្រោយ​គឺ​កីឡាការិនី Jessica Pegula​ ដែល​បាន​ទំលាក់​កីឡាការិ​នី​ក្រិ​ក Maria Sakkari​។ ​​Jessica Pegula ដែលមាន​លំដាប់​លេខ ២១ បាន​យកឈ្នះ Maria Sakkari លទ្ធផល ៧-៦(៧-០) និង ៦-៣​។​

ជាមួយគ្នា​នោះដែរ​កីឡាការិនី​បេឡា​រុស Victoria Azarenka បាន​ធ្លាក់​ត្រឹម​វគ្គ ១៦​នាក់​ចុង​ក្រោយ​បន្ទាប់ពី​បរាជ័យ​ក្រោម​ស្នាដៃ​កីឡា​ការិនី​បារាំង Barbora Krejcikova លទ្ធផល ៦-២ និង ៦-២​។ ​រំលឹក​ថា Victoria Azarenka ធ្លាប់​ឈ្នះ​ជើងឯក​នៅ Australian Open ពីរលើក​នៅ​ឆ្នាំ​២០១២ និង ២០១៣​។ ​ដោយឡែក​លទ្ធផល​ផ្សេងទៀត​នៃ​ផ្នែក​នារី​នេះ​ផងដែរ​កីឡាការិនី​អាមេរិក Madison Keys បន្តដំណើរ​ទៅ​វគ្គ ៨នាក់​ចុងក្រោយ​ផងដែរ​ ក្រោយ​យកឈ្នះ​កីឡាការិនី​អេ​ស្ប៉ា​ញ​លំដាប់​លេខ ៨ Paula Badosa ដើម្បី​បន្តដំណើរ​ជួប​ជាមួយ​កីឡាការិនី Barbora Krejcikova៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm