រាជរដ្ឋាភិបាលកម្ពុជា បន្តផ្ដល់ថវិកាសម្រាប់កម្មវិធីជំនួយសង្គមដល់គ្រួសារក្រីក្រអំឡុងកូវីដ១៩ ជុំទី៨

2022/01/24 07:04:30 pm        618

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំថ្មី២០២២នេះ គឺនៅតែបន្តឧបត្ថម្ភថវិកាជាប្រចាំខែ ជូនគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ (បណ្ណក្រីក្រ) ទូទាំងប្រទេស ទោះស្ថានការណ៍កូវីដ-១៩ មានភាពធូរស្រាល និងមានការបើកប្រទេសឡើងវិញ លើគ្រប់វិស័យយ៉ាងណាក្ដី។ សម្រាប់ការចាប់ផ្ដើមឆ្នាំថ្មីនេះ គឺរាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តកម្មវិធីនេះ ក្នុងរយៈពេល៣ខែ គឺចាប់ពីខែមករា ដល់មីនា។

រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំថ្មី ២០២២នេះ បានសម្រេចបន្ត ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់​ជូន​គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩​ សម្រាប់ជុំទី ៨ ដែលមាន​រយៈពេល៣ខែចាប់ពីខែមករា ដល់ខែមីនាឆ្នាំ២០២២។

ការសម្រេចបន្តនេះ គឺអនុញ្ញាតឱ្យគ្រួសារក្រីក្រ ដែលមានបណ្ណក្រីក្រ ទាំងប្រភេទក្រ ១ និងក្រ ២ អាចទៅបើកសាច់ប្រាក់នៅបញ្ជរវីង ដើម្បីយកមកផ្គត់ផ្គង់ជីវភាព ទៅតាមចំនួនខែដែល​បាន​កំណត់​ក្នុងជុំទី៨នេះ។

សម្រាប់គ្រួសារក្រីក្រ ដែលបាននឹងកំពុងទទួលបានថវិកាជាប្រចាំខែ ពីរាជរដ្ឋាភិបាល លើកឡើងថា ថវិកានេះ គឺពិតជារួមចំណែកជួយសម្រួលជីវភាពគ្រួសារឱ្យមានភាពប្រសើរ។ ពួកគាត់​អាចយកមក​ប្រើប្រាស់​សម្រាប់ ​ការ​ចំណាយ​លើម្ហូបចំណី ​និងសម្រាប់ថ្នាំព្យាបាល​ជំងឺ​ប្រចាំ​កាយ។

សម្រាប់​ការ​បន្តផ្ដល់ថវិកា​ជូនគ្រួសារក្រីក្រនេះ ​លោក លាស់ ​សុខលឹម ជាចៅសង្កាត់រងជើងឯក លើកឡើងថា ​សង្កាត់​មានគ្រួសារក្រីក្រជាង ២០០ គ្រួសារដែលបាននឹងកំពុងទទួល​បានថវិកា​ជា​រៀងរាល់​ខែ​ ពីរាជរដ្ឋាភិបាលកម្ពុជា។

លោក បន្តថា ក្នុងនាមជាមន្រ្តីមូលដ្ឋាន ​គឺលោកនិងក្រុមការងារ​ក៏នៅតែពិនិត្យមើលជីវភាព និង​ស្វាគមន៍​ចំពោះការដាក់ពាក្យស្នើសុំបណ្ណក្រីក្រថ្មីផងដែរ។

ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងក្របខណ្ឌទូទាំងប្រទេស គិតត្រឹមជុំទី ៧ លើកទី ២ ដែលបានបិទបញ្ចប់​កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១ គឺមានគ្រួសារក្រីក្រទទួលផលសរុបចំនួន ៦៨៤ ៧៧១ គ្រួសារ។ ​បើគិតចាប់ពីការចាប់ ​ការអនុវត្តកម្មវិធីពីថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៤ខែ ធ្នូ ឆ្នាំ ២០២១​ គឺរាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៥៣១ លានដុល្លារ៕អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm