មីស៊ីលផលិតក្នុងស្រុករបស់អ៊ុយក្រែន ត្រូវរាយការណ៍ថា បានបង្ហាញខ្លួនជាលើកដំបូងក្នុងសមរភូមិជាមួយរុស្ស៊ី

2025/09/02 07:03:40 pm        154

គេហទំព័រយោធាអ៊ុយក្រែន បានរាយការណ៍នៅថ្ងៃចន្ទ (១ កញ្ញា) ថា មូលដ្ឋានយោធារុស្ស៊ី មួយកន្លែងនៅតំបន់កាន់កាប់ គ្រីម៉េ ត្រូវវាយប្រហារដោយមីស៊ីលតម្រង់គោលដៅ Flamingo ទើបបង្កើតថ្មីរបស់អ៊ុយក្រែន ដែលទំនងជាបានសម្លាប់ប្រតិបត្តិករវិមានក្រឹមឡាំងម្នាក់ និងបំផ្លាញយន្តហោះចម្បាំង Hovercraft របស់រុស្ស៊ី ៦គ្រឿង។

ទីក្រុងគីវ មិនបានបញ្ជាក់ជាផ្លូវការលើការប្រើប្រាស់អាវុធថ្មីនេះទេ ប៉ុន្តែប្រសិនបើរបាយការណ៍ជាការពិត នោះនឹងតំណាងឱ្យលើកដំបូងបំផុតដែលមីស៊ីល Flamingo ដ៏មានឥទ្ធិពល និងផលិតក្នុងស្រុក ត្រូវបានប្រើប្រាស់ដោយទីក្រុងគីវ ក្នុងសមរភូមិប្រឆាំងនឹងរុស្ស៊ី អំឡុងពេលជម្លោះជាង ៣ឆ្នាំមកនេះ។

គេហទំព័រព័ត៌មានការពារជាតិ Militarnyi របស់អ៊ុយក្រែន រាយការណ៍ថា យ៉ាងហោចណាស់មានមីស៊ីល ៣គ្រាប់ ដែលទំនងជាបាញ់ចេញពីតំបន់កំពង់ផែ អូដេសា ភាគខាងត្បូងអ៊ុយក្រែន បានវាយប្រហារទីតាំងដែលប្រតិបត្តិការដោយទីភ្នាក់ងារសន្តិសុខរុស្ស៊ី ជិតទីប្រជុំជន Armyansk នៃតំបន់គ្រីម៉េ កាលពីថ្ងៃសៅរ៍ ៣០ សីហា។

អ៊ុយក្រែន បានបើកបង្ហាញមីស៊ីល Flamingo នេះកាលពីខែមុន ដោយចាត់ទុកអាវុធនេះថាជា "មីស៊ីលជោគជ័យបំផុត" របស់ទីក្រុងគីវ និងជាយុទ្ធោបករណ៍ "ដ៏ខ្លាំងក្លា" ក្នុងឃ្លាំងអាវុធរបស់ប្រទេស។ មីស៊ីលតម្រង់គោលដៅប្រភេទនេះត្រូវបានអ្នកជំនាញគិតថា មានរយៈចម្ងាយប្រហែល ៣.០០០គីឡូម៉ែត្រ។

សព្វាវុធផលិតដោយលោកខាងលិចដែលផ្តល់ឱ្យទីក្រុងគីវ ជារឿយៗត្រូវទទួលរងការរឹតបន្តឹងមិនឱ្យវាយលុកចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីឡើយដោយសារការភ័យខ្លាចពីការរីករាយដាលនៃសង្គ្រាម ប៉ុន្តែមីស៊ីលផលិតក្នុងស្រុករបស់អ៊ុយក្រែន មិនមានដែនកំណត់ទាំងនេះទេ៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        9
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        31
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm