ប្រធានរដ្ឋសភាស្តីទី ណែនាំទូតខ្មែរប្រចាំប្រទេសចំនួន៨ បង្ហាញសក្តានុពលកម្ពុជា​ទៅបរទេស​មកវិនិយោគនៅកម្ពុជា

2025/09/02 07:06:20 pm        482

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី បានណែនាំ​ទៅ​ឯក​អគ្គ​រាជ​ទូត​នៃព្រះរាជាណាចក្រកម្ពុជា ចំនួន៨ប្រទេស ត្រូវខិតខំបង្ហាញនូវសក្ដានុពល នៃប្រទេសខ្មែរ ទៅ​កាន់បរទេស ជាពិសេសថ្នាក់ដឹកនាំ និងអ្នកវិនិយោគ នៃប្រទេសទាំងនោះ ដើម្បីឲ្យ​ពួក​គេ​ចាប់​អារម្មណ៍ ហើយមកធ្វើការវិនិយោគនៅកម្ពុជាកាន់តែច្រើន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ទូតទាំង៨ប្រទេសនោះ រួមមានឯកឧត្តម ឃួន ផុនរតនៈ ជាឯកអគ្គរាជទូតវិសាមញ្ញ និង​ពេញ​សមត្ថ​ភាព​ប្រចាំសាធារណរដ្ឋកូរ៉េ និងឯកឧត្តម សោម វិសាល ឯកអគ្គរាជទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព ប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប, ប្រទេសអារ៉ាប់ប៊ីសាអូឌីត, ព្រះរាជាណាចក្រម៉ារ៉ុក, សាធារណ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី, សាធារណរដ្ឋប្រជាធិបតេយ្យ​សហព័ន្ធ​អេត្យូពី, សហភាពអាហ្វ្រិក និងប្រទេសអូម៉ង់ ដែលមាននិវេសនដ្ឋាន នៅទីក្រុងគែរ សាធារណ​រដ្ឋ​អារ៉ា​ប់​អេហ្ស៊ីប ។

ក្នុងជំនួបជំរាបលា ទៅបំពេញបេសកកម្ម នៃទូតខ្មែរប្រចាំប្រទេសទាំង៨ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានប្រសាសន៍ថា ជាការពិតណាស់ ការ​តែង​តាំង​នេះ​ពិត​ជា​ទំនួល​ខុសត្រូវដ៏ធំមួយ និងមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា ព្រោះ​យើង​ត្រូវ​លើក​កម្ពស់​ផល​ប្រយោជន៍ជាតិ ការការពារឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រម​ទាំង​ពង្រឹង​សន្តិភាព និងកិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍សេដ្ឋកិច្ចជាតិ ហើយក្នុង​តួនាទី​ភារកិច្ច​នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ និង​លើកកម្ពស់មុខមាត់ និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ។  

ជាមួយនេះ ឯកឧត្តមប្រធានរដ្ឋសភាស្តីទី បានជំរុញដកើទូតប្រចាំប្រទេសទាំង៨ ត្រូវមាន​តួនាទី​ពហុវិស័យ ដូចជាការទូតនយោបាយ ការទូតសភា ការទូតសេដ្ឋកិច្ច ការទូតវប្បធម៌ សិល្បៈ សាសនា និងការទូតទេសចរណ៍ជាដើម ដើម្បីឆ្លើយតប​ទៅ​នឹង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គូសបញ្ជាក់ថា អង្គទូតត្រូវតែមានភាពឈ្លាសវៃ ប៉ិនប្រសព្វ ក្នុង​ការ​ដឹក​នាំ ត្រូវធ្វើយ៉ាងណាខិតខំពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និង​សហ​ប្រតិបត្តិ​ការ​ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែប្រសើរ និងស្អិតរមួតថែមទៀត ដើម្បី​ផល​ប្រយោជន៍​រួមសម្រាប់ជាតិ ក៏ដូចជាតំបន់ និងសកលលោកផងដែរ ។

ក្នុងឱកាសនោះ ទូតប្រចាំប្រទេសទាំង៨ បានបង្ហាញការប្ដេជ្ញាចិត្ត នៅពេលទៅបំពេញបេសកកម្ម នឹងខិតខំធ្វើយ៉ាងណា ដើម្បីផ្សព្វផ្សាយពីសក្ដានុពល របស់ប្រទេសកម្ពុជា ទៅកាន់ថ្នាក់ដឹកនាំ និងអ្នកវិនិយោគនៃប្រទេសទាំង៨បន្ថែមទៀត ធ្វើយ៉ាងណាផ្ដល់នូវអត្ថប្រយោជន៍ដល់កម្ពុជា ក្នុងនោះមានវិស័យពាណិជ្ជកម្ម-សេដ្ឋកិច្ច វិស័យទេសចរណ៍ និងវប្បធម៌ជាដើម ខណៈដែលកម្ពុជាកំពុងមានសន្តិភាព ស្ថិរភាពនយោបាយល្អ បើទោះបីជាមានជម្លោះព្រំដែនរយៈពេលខ្លី ជាមួយប្រទេសជិតខាង ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm