អ្នកនាំពាក្យក្រសួងការងារ ជំរុញឱ្យសង្គមស៊ីវិល អង្គការដៃគូនៅកម្ពុជា សហការ​ផ្ដល់ព័ត៌​មាន​របស់​ពលករ​ដែលមិនទាន់មានការងារធ្វើមកក្រសួង

2025/09/02 07:27:33 pm        310

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២ ខែកញ្ញានេះ បាន​ជំរុញ​ឱ្យអង្គការក្រៅរដ្ឋាភិបាល និងសមាគម ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត សហការ​ផ្ដល់​ព័ត៌មា​ន​របស់​ពលករ​ខ្មែរដែលមិនទាន់មានការងារធ្វើមកក្រសួងការងារ ដើម្បីអាចឱ្យក្រសួង​ជួយ​សម្រប​សម្រួល​រក​ការងារជូន។

ការជំរុញនេះ គឺធ្វើឡើងក្រោយពេលដែលសង្គមស៊ីវិលមួយចំនួន បានលើកឡើង​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ឱកាសការងាររបស់បងប្អូនប្រជាពលករ ដែលទើបត្រឡប់ពីប្រទេសថៃ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ “សម្រាប់ខ្ញុំស្វាគមន៍​ជានិច្ច ​ហើយយើងចង់បានណាស់។ អង្គការសង្គមស៊ីវិលទាំងអស់ គឺជាដៃគូរបស់រាជរដ្ឋាភិបាល ដូច​នេះ​ការ​ផ្តល់ព័ត៌មានអំពីពលករមកកាន់ក្រសួងការងារ ដើម្បីអាចឱ្យ​ក្រសួង​ជួយ​សម្រប​សម្រួល​រក​ការងារជូនពលករ គឺជាការបង្ហាញពីកិច្ចសហការដ៏ល្អរបស់សង្គមស៊ីវិល និងដៃគូរក្រៅរដ្ឋាភិបាលក្នុងការជួយពលករឱ្យមានការងារធ្វើ ព្រោះនេះគឺជាកិច្ចការរួមទាំងអស់គ្នា ក្នុងនាមជាខ្មែរ មិនថាសង្គមស៊ីវិល រាជរដ្ឋាភិបាល ឬដៃគូផ្សេងទៀតនោះទេ។”

ជាមួយគ្នានេះ លោក ស៊ុន មេសា បានរំលឹកពីវិធានការសំខាន់ៗរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការដឹកនាំរបស់ឯកឧត្ដម ហេង សួរ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ រួមទាំងថ្ងៃសៅរិ៍ និងអាទិត្យផង ក្នុងការជួយសម្របសម្រួលជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ ដោយបានដាក់ចេញវិធានការបន្ទាន់ជាង ១០ចំណុច ដើម្បីជួយពលករឱ្យមានការងារធ្វើ។

វិធានការបន្ទាន់ទាំងនោះរួមមាន៖ ការរៀបចំមណ្ឌលសំចត ឬកន្លែងទទួលពលករតាមបន្ទាត់ព្រំដែន, ការរៀបចំវេទិកាការងារឃុំចំនួន ៤០៧, ការចុះទៅតាមរោងចក្រសហគ្រាស-ក្រុមហ៊ុន ដើម្បីជំរុញឱកាសការងារដល់ពលករ និងការទទួលយកពលករដោយការយកចិត្តទុកដាក់, ការបណ្តុះបណ្តាលយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ២ ០០០នាក់ នៅទូទាំងប្រទេស ដើម្បីចុះឈ្មោះស្វែងរកការងារជូនពលករ, និងការលើកលែងឯកសារអត្តសញ្ញាណបណ្ណ ចំពោះការស្វែងរកការងារធ្វើជាដើម។

តាមរយៈវិធានការ និងការសម្រួបសម្រួលខាងលើនេះ មានពលករខ្មែរជាច្រើនម៉ឺននាក់ ដែលត្រឡប់មកពីប្រទេសថៃវិញ ទទួលបានការងារធ្វើជាបន្តបន្ទាប់ ហើយក្រសួងការងារ នឹងបន្តជួយសម្របសម្រួលឱ្យពលករផ្សេងទៀត ទទួលបានការងារជាបន្តបន្ទាប់ទៀតដែរ។ នេះបើតាមការគូសបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ។

ជាមួយនឹងការជំរុញឱ្យសង្គមស៊ីវិល និងដៃគូរបស់រាជរដ្ឋាភិបាលផ្តល់ព័ត៌មានពីពលករ ដែលមិនទាន់មានការងារធ្វើហើយនោះ, លោក ស៊ុន មេសា ក៏បានអំពាវនាវសារជាថ្មីឱ្យបងប្អូនពលករខ្មែរ គួរស្វែងរកការងារនៅក្នុងស្រុកដែលមានសុវត្ថិភាព អត្ថប្រយោជន៍ច្រើនជាង ហើយប្រាក់ឈ្នួលប្រហាក់ប្រហែលនឹងប្រទេសថៃ ជាជាងប្រថុយប្រថានទៅធ្វើការងារដោយខុសច្បាប់ ដែលអាចចាញ់បោកមេខ្យល់, ខាតបង់ថវិកា, រងការកេងប្រវ័ញ្ច, អសុវត្ថិភាព និងប្រឈមនឹងការជាប់ពន្ធនាគារនៅប្រទេស ថែមទៀត៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm