ពលរដ្ឋនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាង៥០ភាគរយ បានត្រឡប់មកលំនៅឋានវិញ ក្រោយ​ស្ថានភាព​ព្រំដែន​ស្ងប់ស្ងាត់

2025/09/02 07:40:15 pm        898

ប្រជាពលរដ្ឋដែលរស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្បែរនឹងច្រកអានសេះ ប្រមាណ​ជាង​៥០​ភាគ​រយ​បាន​វិលត្រឡប់មកលំនៅឋាន ប្រកបរបឡើងវិញ បន្ទាប់ពីជម្លៀសទៅកាន់​មណ្ឌល​សុវត្ថិភាព​ក្នុង​អំឡុង​ពេល​មាន​ការ​ផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃ កាលពីពេលកន្លងមកទៅ។

គិតមកដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកជាំក្សាន្ត ខេត្ត​ព្រះវិហារ​បានវិលត្រឡប់ចូលមកនៅលំនៅឋាន ដូចប្រក្រតីឡើងវិញ បន្ទាប់​ពី​តំបន់​ព្រំដែន​មាន​សភាព​ស្ងប់​ស្ងាត់ ក្រោយភាគីកម្ពុជា ថៃ បានបន្តអនុវត្តបទឈប់បាញ់កាលពីថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។

បើតាមការអោយដឹងពី ប្រជាពលរដ្ឋ​ដែលសុ​ទ្ធតែ​ធ្លាប់​បាន​ភៀស​ខ្លួន​ទៅ​កាន់​មណ្ឌល​សុវត្ថិភាព​នានា​ ក្នុងខេត្តព្រះវិហារ បានអោយដឹងថា ពួកគាត់សម្រេច​ចិត្ត​ត្រឡប់ម​ក​រស់​នៅ​ក្នុង​ទី​ប្រជុំ​ស្រុក​ជាំក្សាន្ត​វិញ​នៅពេលនេះ ព្រោះតែសភាពការណ៍តាមព្រំដែន មានភាពប្រសើរជាងមុន។ ម្យ៉ាង​វិញ​ទៀត​ ពួកគាត់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ទំនាក់​ទំនង​ការទូត ដើម្បីដោះស្រាយជម្លោះជាមួយភាគីថៃ ដោយឈរលើស្មារតីអត់ធ្មត់ខ្ពស់ នាំ​ឱ្យប្រជាពលរដ្ឋនៅព្រំដែន មានទំនុកចិត្ត ហ៊ានត្រឡប់មករស់នៅលំនៅឋានរៀងខ្លួនវិញ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា អាជ្ញាធរមូលដ្ឋាន ក៏បានផ្សព្វផ្សាយអោយប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព បញ្ជៀសការបរិភោគទឹកភ្លៀង ឬ ងូតទឹកភ្លៀង ត្រូវជូនដំណឹងមកអាជ្ញាធរ ក្នុង​ករណីរកឃើញមានគ្រាប់ យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ ដែលជា​សំណល់​ពី​ការ​ទម្លាក់​គ្រាប់​ពី​ភាគី​ថៃ​កាល​ពី​ពេល​កន្លងទៅ។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលរស់នៅស្រុកជាំក្សាន្ត ខេត្ត​ព្រះ​វិហារ​ស្ទើតែ១០០ភាគរយបានភៀសខ្លួនទៅកាន់មណ្ឌលសុវត្ថិភាព ព្រោះតែភូមិសាស្ត្រនេះ ស្ថិត​នៅ​ចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រពីច្រកអានសេះ និង ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​តំបន់​មុំបី​។ ក្រោយមានការផ្ទុះអាវុធនៅតំបន់ព្រំដែន ខេត្តព្រះវិហារ លំនៅឋាន ដីស្រែ ចំការ សាលា​រៀន មន្ទីពេទ្យ វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រងការ​ខូច​ខាត​ដោយ​សារ​តែ​ការ​ទម្លាក់​គ្រាប់ និង​ការបាញ់ផ្លោងពីភាគីថៃ។ ប្រជាពលរដ្ឋសង្ឃឹមថា ភាគីថៃនឹង​បន្ត​អនុវត្ត​បទ​ឈប់​បាញ់​ដោ​យ​ម៉ឺងម៉ាត់ ស្មោះត្រង់ដើម្បីបញ្ឈប់ការផ្ទុះអាវុធកើតឡើងជាថ្មីទៀត៕ អត្ថបទ៖សូដាវណ្ណ 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        17
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        229
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm