ប្រទេសស៊ីរី នាំចេញការដឹកជញ្ជូនប្រេងឆៅជាលើកដំបូង ក្នុងរយៈពេល១៤ឆ្នាំមកនេះ

2025/09/02 07:50:01 pm        142

មន្ត្រីក្រសួងថាមពលស៊ីរីបានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសស៊ីរី បាននាំចេញប្រេងឆៅចំនួន៦០០.០០០បារ៉ែលកាលពីថ្ងៃចន្ទ ទី១ ខែកញ្ញា ពីកំពង់ផែ Tartus ជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនពាណិជ្ជកម្ម ជាការនាំចេញប្រេងរបស់ប្រទេសស៊ីរីជាផ្លូវការលើកដំបូងក្នុងរយៈពេល១៤ឆ្នាំមកនេះ។

ប្រទេសស៊ីរី បាននាំចេញប្រេង៣៨០.០០០បារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០១០ មួយឆ្នាំមុនការតវ៉ាប្រឆាំងការគ្រប់គ្រងរបស់លោក Bashar al-Assad ដោយបានឈានចូលទៅក្នុងសង្រ្គាមជិត១៤ឆ្នាំ ដែលបានបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស រួមទាំងការផលិតប្រេងឆៅផងដែរ។

លោក Assad ត្រូវបានផ្តួលរំលំកាលពីខែធ្នូឆ្នាំមុន ហើយរដ្ឋាភិបាលដឹកនាំដោយក្រុមអ៊ីស្លាមនិយមដែលចូលជំនួសលោកAssad បានសន្យាថានឹងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសស៊ីរី ស្ទុះងើបឡើងវិញ។ លោក Riyad al-Joubasi ជំនួយការនាយកផ្នែកប្រេងនិងឧស្ម័ននៅក្រសួងថាមពលរបស់ប្រទេសស៊ីរី បាននិយាយថាប្រេងឆៅត្រូវបានលក់ទៅឱ្យ ក្រុមហ៊ុន B Serve Energy ។

B Serve មានទំនាក់ទំនងជាមួយក្រុមហ៊ុន BB Energy ជាក្រុមហ៊ុនពាណិជ្ជកម្មប្រេងពិភពលោក។ BB Energy មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ ក្រសួងថាមពលរបស់ប្រទេសស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រេងត្រូវបាននាំចេញតាមនាវាដឹកប្រេង Nissos Christiana ។

អណ្តូងប្រេងស៊ីរីភាគច្រើនស្ថិតនៅភាគឦសានក្នុងទឹកដីដែលកាន់កាប់ដោយអាជ្ញាធរដឹកនាំដោយក្រុមឃឺដ។ វិស័យប្រេងបានផ្លាស់ប្តូរជាច្រើនដងក្នុងអំឡុងសង្គ្រាមស៊ីរី ហើយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប បានធ្វើឱ្យស្មុគស្មាញទាំងការនាំចេញ និងការនាំចូលស្របច្បាប់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        264
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        306
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        285

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm