ប្រជាជនអាហ្វហ្គានីស្ថានដែលអស់សង្ឃឹមបានជីកកកាយតាមគំនរថ្មបាក់បែកទាំងយប់ស្វែងរកមនុស្សជាទីស្រលាញ់ដែលបាត់ខ្លួន បន្ទាប់ពីការរញ្ជួយដីកម្រិត ៦រ៉ិចទ័រ វាយប្រហារភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ស្របពេលរដ្ឋាភិបាលតាលីបង់ បានរាយការណ៍នៅថ្ងៃអង្គារនេះ ថាមនុស្ស៩០០ នាក់បានស្លាប់ និង៣.០០០នាក់ផ្សេងទៀតរងរបួស ជាមួយគ្នានោះ ក្រុមតាលីបង់ បានអំពាវនាវសុំជំនួយអន្តរជាតិ ហើយក្រុមអ្នកស្រុកនៅក្នុងភូមិដែលរងគ្រោះធ្ងន់ធ្ងរបំផុតបានអំពាវនាវសុំការគាំទ្រពីពិភពលោក។ ក្រុមអ្នកសង្គ្រោះបានចូលទៅដល់តំបន់ឆ្ងាយៗដើម្បីស្វែងរកអ្នកនៅមានជីវិត។

ការរញ្ជួយដីកាលពីល្ងាចថ្ងៃអាទិត្យ បានវាយប្រហារទីក្រុងនានាក្នុងខេត្ត Kunar ជិតទីក្រុង Jalalabad ក្នុងខេត្ត Nangarhar ដែលនៅជិតខាងនោះ បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។
