អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រកាសទាត់ចោលព័ត៌មានប្រឌិតរបស់ជនក្បត់ជាតិបីជំនាន់ ដែលចោទថា សម្ដេចតេជោទិញភាគហ៊ុនក្នុងក្រុមហ៊ុនថាមពលថៃ

2025/09/02 10:35:51 pm        468

អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានចេញ​មក​ប្រកាស​បដិសេធ​ចោល​ទាំង​ស្រុង​នូវព័ត៌មានមិនពិតដែលផ្សាយលើគណនី ហ្វេសប៊ុកឈ្មោះ Sam Rainsy ដោយបា​ន​ចោទ​ប្រកាន់​ទាំងបំពានថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់​ពាក់ព័ន្ធ​នឹង​ការ​ទិញ​ភាគ​ហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ តាមរយៈឈ្មួញកណ្ដាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែមូល​និធិ​សន្តិសុខ​សង្គម​ថៃ​បដិសេធ​មិន​ព្រមលក់ឲ្យ។

ក្នុងសេចក្ដីប្រកាសបដិសេធ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ គ្មាន​ទំនាក់​ទំនង​អ្វី​ជា​មួយ​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ដូចដែលបានលើកឡើងនោះឡើយ ហើយក៏មិនដែល​បាន​ទិញ​ភាគ​ហ៊ុន​ពី​ក្រុម​ហ៊ុន​ណា​មួយ​ពីប្រទេសថៃដូចបាន លើកឡើងខាងលើនោះដែរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល កត់សម្គាល់ឃើញថា គណនីហ្វេសប៊ុក​ខាង​លើ​នេះ​តែង​ចុះ​ផ្សាយ​រឿង​មិនពិត ប្រឌិត បំផ្លើស បំភ្លៃ ឬចម្លងយកព័ត៌មានមិនពិតផ្សេងៗ ពីប្រភពដែល​គ្មាន​មូ​ល​ដ្ឋាន​ច្បាស់​លាស់ យកមកចុះផ្សាយ ក្នុងចេតនាអាក្រក់ដើម្បីបង្អួចកេរ្តិ៍ឈ្មោះ សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារសម្តេច ក៏ដូចជាមន្ត្រី​ជាន់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​ផ្សេង​ៗទៀត តាមទម្លាប់ដែលបាន​ធ្វើ​កន្លង​មក​ដើម្បី​កាច់​បំបាក់​ប្រជាប្រិ​យ​ភាព​របស់​ថ្នាក់​ដឹកនាំ ដែលទទួលបានការគោរពស្រឡាញ់និងគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ និង​បាន​ផ្ដល់​ភាព​កក់​ក្ដៅដល់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល កត់សម្គាល់ទៀតថា រាល់សកម្មភាព​របស់​បុគ្គល​រូប​នេះ​ដែល​បាន​ធ្វើ​កន្លង​មក​ ជាពិសេសរយៈពេលចុងក្រោយនេះ គឺបានបង្ហាញច្បាស់ពីអំពើក្បត់ជាតិ និង​មាន​ចេតនា​បំផ្លាញ​ជាតិខ្លួនឯង យ៉ាងចំហរដែលធ្វើឲ្យមហាជនទាំងក្នុង និងក្រៅប្រទេសថ្កោល​ទោស​យ៉ាង​ខ្លាំង​។ ទោះជាយ៉ាងនេះក៏ដោយ ក៏បុគ្គលរូបនេះនៅតែបន្តភាពពិសពុលរបស់ខ្លួន តាមរយៈ​ការ​ផ្សាយ​ព័ត៌មានមិនពិតមានចរិតញុះញង់បំបែកបំបាក់ សាមគ្គីភាពជាតិខ្មែរ​ដោយ​មិន​ព្រម​កែ​ប្រែ​ឡើយ​។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្ថែមទៀតថា រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ដែល​មានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​បច្ចុប្បន្ន បានលះបង់គ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ ជា​ពិសេស​​ឈរជារបាំងការពារយ៉ាងរឹងមាំ នៅពេលប្រទេសជាតិ និងប្រជាជនជួបការលំបាក៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm