នគរបាលអង់គ្លេស៖ មនុស្សជិត ៥០នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទគាំទ្រសកម្មភាពប៉ាឡេស្ទីន

2025/09/02 03:41:49 pm        176

នគរបាលក្រុងឡុងដ៍ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចោទប្រកាន់មនុស្ស ៤៧នាក់ផ្សេងទៀតពី0បទគាំទ្រសកម្មភាពប៉ាឡេស្ទីន ដែលនាំឲ្យចំនួនសកម្មជនដែលត្រូវបានចោទប្រកាន់ថា បានគាំទ្រក្រុម «ភេរវករ» ដែលត្រូវបានហាមឃាត់ កើនឡើងដល់ ១១៤នាក់។

នគរបាលក្រុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាប់ចោទដែលមានអាយុចន្លោះពី ១៨ ដល់ ៨១ ឆ្នាំ នឹងបង្ហាញខ្លួននៅក្នុងតុលាការ នៅថ្ងៃទី ២៧ និង ២៨ ខែតុលា ហើយអាចប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៦ ខែ ប្រសិនបើត្រូវបានរកឃើញថា មានកំហុស។

រដ្ឋាភិបាលចក្រភពអង់គ្លេស បានកំណត់សកម្មភាពប៉ាឡេស្ទីនជាក្រុមភេរវករ ក្នុងខែកក្កដា បន្ទាប់ពីយន្តហោះពីរគ្រឿង ត្រូវបានបំផ្លិចបំផ្លាញនៅមូលដ្ឋានទ័ពអាកាសភូមិន្ទ (RAF) ដែលបានបណ្តាលឲ្យខូចខាតប្រហែល ៧ លានផោន (៩,៣លានដុល្លារ)។

ក្រុមសិទ្ធិមនុស្ស និងអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសការហាមឃាត់នេះថា ជាការបំពានផ្លូវច្បាប់ និងការគំរាមកំហែងដល់ការបញ្ចេញមតិដោយសេរី ហើយការតវ៉ាជាច្រើន ត្រូវបានធ្វើឡើង នៅទីក្រុងឡុងដ៍ ដើម្បីប្រកាសបដិសេធការសម្រេចនេះ។

មនុស្សជាង ៧០០នាក់ ត្រូវបានចាប់ខ្លួន ដែលភាគច្រើននៅក្នុងបាតុកម្ម ចាប់តាំងពីក្រុមនេះ ត្រូវបានហាមឃាត់ នៅក្រោមច្បាប់ភេរវកម្មឆ្នាំ ២០០០។ សរុបចំនួន១១៤នាក់នៃអ្នកដែលត្រូវឃាត់ឃុំខ្លួន ត្រូវបានចោទប្រកាន់៕

អត្ថបទដែលទាក់ទង

មេដឹកនាំអឺរ៉ុប ជជែកតាមទូរសព្ទជាមួយលោក Trump បន្ទាប់ពីមានកិច្ចប្រជុំកំពូល ស្តីពីសន្តិសុខអ៊ុយក្រែន
2025/09/04 09:02:51 pm        1
រុស្ស៊ីបណ្តេញអ្នកការទូតអេស្តូនី ជាវិធានការសងសឹកវិញ
2025/09/04 09:02:04 pm        1
អ៊ីរ៉ង់ទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយអូស្ត្រាលី ក្រោយមានជម្លោះ ជុំវិញការវាយប្រហារដោយដុត
2025/09/04 08:25:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជូបត្ថម្ភចំនួន ២០ ០០០ដុល្លារដល់ CMAC ដើម្បីឧបត្ថម្ភដល់មន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន

2025/09/04 10:06:31 pm
​កម្ពុជា អាហ្រ្វិកខាងត្បូង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កាន់តែល្អប្រសើរ
2025/09/04 10:03:31 pm
​មេដឹកនាំអឺរ៉ុប ជជែកតាមទូរសព្ទជាមួយលោក Trump បន្ទាប់ពីមានកិច្ចប្រជុំកំពូល ស្តីពីសន្តិសុខអ៊ុយក្រែន
2025/09/04 09:02:51 pm
​រុស្ស៊ីបណ្តេញអ្នកការទូតអេស្តូនី ជាវិធានការសងសឹកវិញ
2025/09/04 09:02:04 pm
​អ៊ីរ៉ង់ទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយអូស្ត្រាលី ក្រោយមានជម្លោះ ជុំវិញការវាយប្រហារដោយដុត
2025/09/04 08:25:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/03 04:18:37 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/04 04:50:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/04 03:40:35 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am