ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ សម្តេចធិបតីចាត់ទុកវិស័យសកម្មភាពមីន​ជាបេះដូង​នៃ​ការ​អភិវឌ្ឍ និងកិច្ចការមនុស្សធម៌របស់កម្ពុជា

2025/09/02 10:45:41 pm        460

ក្នុង​ខណៈ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ចមកកាន់អាជ្ញាធរមីន របស់ក្រុមមន្រ្តី​បច្ចេក​ទេស​គ្រប់​គ្រង​ព័ត៌មាន​សកម្ម​ភាព​មីន​សកល ​នៃអង្គការជំនួយប្រជាពលរដ្ឋន័រវេស្ស (NPA Global IM)ដែលមកពីជុំវិញពិភពលោក ដើម្បី​សិក្សាឈ្វេងយល់​អំពី​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​សកម្ម​ភាព​មីន​នៅ​កម្ពុជានាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១អាជ្ញាធរមីនបានថ្លែងបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតែយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកវិស័យសកម្មភាពមីន ជា​បេះដូង​នៃ​ការ​អភិវឌ្ឍ និងកិច្ចការមនុស្សធម៌របស់កម្ពុជា។ វឌ្ឍនភាពសកម្មភាពមីនបច្ចុប្បន្ននេះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពីការប្តេជ្ញាចិត្តយ៉ាងមុះមុតរបស់សម្តេច ហើយវត្តមានរបស់ NPA នាថ្ងៃនេះ គឺជា​សក្ខីភាព​បញ្ចាក់​ភាព​ជាដៃគូដែលជួយប្រែក្លាយចក្ខុវិស័យគ្មានមីនទៅជាការពិត។

ក្នុង​ឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ និងចាត់ទុក​អង្គ​ការ​ជំនួយ​ប្រជា​ពលរដ្ឋ​ន័រ​វេស្ស មិនត្រឹមជាអ្នកផ្តល់ជំនួយប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូពិត​របស់​កម្ពុជា​អស់​រយៈ​ពេល​ជាង​ ៣ទសវត្សរ៍ ហើយបាននិងកំពុងឈរជាមួយកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ។

តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម​ទេសរដ្ឋ​មន្រ្តី លី ធុជ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ NPA ក៏ដូច​ជា​ដៃ​គូ​អន្តរ​ជា​តិដទៃទៀត ដែលបានរួម​ចំណែក​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​វិស័យ​សកម្ម​ភាព​មីន​នៅ​កម្ពុជា​។​ ឯកឧត្តម លី ធុជ បានបញ្ជាក់ទៀតថា សម្តេចធិបតី តែងតែយកចិត្តទុកដាក់ខ្ពស់ និង​ចាត់​ទុក​វិស័យសកម្មភាពមីន ជាបេះដូងនៃការអភិវឌ្ឍ និងកិច្ចការមនុស្សធម៌របស់កម្ពុជា។ កម្ពុជា មិន​ត្រឹមតែបានពន្លឿនការងារបោសសម្អាតរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំង​ឈាន​មុខ​ក្នុង​ការ​ធ្វើ​ន​វា​នុវត្ត​ន៍ ​ពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ និងឆ្ពោះទៅស​ម្រេច​បាន​នូវ​ចក្ខុ​វិស័យ​អនាគត​មួយ​ដែល​គ្មាន​មីន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីននៅកម្ពុជា ដែល​គាំទ្រដោយ NPA ពិត ជាមានសារៈសំខាន់ណាស់ ហើយ​មិន​ត្រឹម​តែ​រក្សា​នូវ​កំណត់​ត្រា​ទិន្នន័យ​ឱ្យ​បាន​ល្អប្រសើរជាងមុននោះទេ តែវាគឺជាប្រព័ន្ធឆ្លាតវៃជាលក្ខណៈយុទ្ធសាស្ត្រ ព្រម​ទាំង​ជួយ​ធ្វើ​ឱ្យ​ការសម្រេចចិត្ត និងការប្រើប្រាស់ធនធាន កាន់តែមានប្រសិទ្ធភាព និង ទាន់ពេល វេលា​៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        171
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm