លោក Maduro៖ នាវាអាមេរិក ៨គ្រឿង «បំពាក់មីស៊ីល ១.២០០គ្រាប់» តម្រង់មកវេណេហ្ស៊ុយអេឡា

2025/09/02 11:12:36 pm        96

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃចន្ទ (ទី១ ខែកញ្ញា) បានអះអាងថា នាវាយោធាអាមេរិកចំនួន ៨គ្រឿង «ដែលមានមីស៊ីសល ១.២០០គ្រាប់» កំពុងតម្រង់ទៅប្រទេសរបស់លោក ដោយបានថ្កោលទោសថា នេះគឺជា «ឧក្រិដ្ឋកម្ម និងការគំរាមកំហែងបង្ហូរឈាមទាំងស្រុង»។

សហរដ្ឋអាមេរិកដែលចោទប្រកាន់លោក Maduro ថា ជាមេដឹកនាំក្រុមជួញដូរគ្រឿងញៀន បានប្រកាសដាក់ពង្រាយនាវាចម្បាំងទៅកាន់ភាគខាងត្បូងតំបន់ការ៉ាអ៊ីប ក្នុងប្រតិបត្តិការប្រឆាំងការជួញដូរគ្រឿងញៀន។

នៅឯជំនួបជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក្នុងទីក្រុងការ៉ាកាស កាលពីថ្ងៃចន្ទ លោក Maduro បាននិយាយថា៖ «យើងប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការគំរាមកំហែងដ៏ធំបំផុតដែលត្រូវបានមើលឃើញ នៅទ្វីបរបស់យើង ក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ។ ទម្រង់នាវាយោធាចំនួន ៨គ្រឿង ដែលមានមីស៊ីលចំនួន ១.២០០គ្រាប់ និងនាវាមុជទឹក ដាក់គោលដៅសំដៅលើប្រទេសវេណេហ្ស៊ុយអេឡា»។

ប្រធានាធិបតីដែលការជាប់បោះឆ្នោតឡើងវិញ ២លើកចុងក្រោយ ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០១៨ មិនត្រូវបានទទួលស្គាល់នោះឡើយ ដោយសហរដ្ឋអាមេរិក ឬសហគមន៍អន្តរជាតិភាគច្រើន បានបន្ថែមថា «ដើម្បីឆ្លើយតបទៅនឹងសម្ពាធយោធាអតិបរមា យើងបានប្រកាសពីការត្រៀមខ្លួនជាអតិបរមា ដើម្បីការពារប្រទេសវេណេហ្ស៊ុយអេឡា»។

ទីក្រុងវ៉ាស៊ីនតោនបានបង្កើនប្រាក់រង្វាន់ទ្វេដងដល់ ៥០លានដុល្លារ សម្រាប់ការចាប់ខ្លួនលោក Maduro ប៉ុន្តែមិនបានធ្វើការគំរាមកំហែងជាសាធារណៈ ក្នុងការលុកលុយវេណេហ្ស៊ុយអេឡានោះឡើយ។ ទីក្រុងការ៉ាកាសបានឲ្យដឹងថា ខ្លួននឹងល្បាតដែនទឹករបស់ខ្លួន និងប្រមូលផ្តុំសមាជិកកងជីវពលជាង ៤លាននាក់ ដើម្បីឆ្លើយតបទៅនឹង «ការគំរាមកំហែង» របស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        7
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        16
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm