អភិបាលខេត្តព្រះវិហារ អញ្ជើញបិទការប្រកួតកីឡាបាល់ទះមិត្តភាព ក្រោមប្រធានបទ «លេងកីឡាដើម្បីសន្តិភាព» នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម!

2025/09/02 11:49:44 pm        395

ឯកឧត្តម គីម រិទ្ធី អភិបាលនៃណៈអភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងធ្វើពិធីបិទការប្រកួតកីឡាបាល់ទះមិត្តភាព ផ្នែកបុរស និងនារី ក្រោមប្រធានបទ «លេងកីឡាដើម្បីសន្តិភាព» ដែលបានរៀបចំឡើង នៅមណ្ឌល​សុវត្តិភាពវត្តិពោធិ៍៥០០០ដើម ស្ថិតនៅឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ការប្រកួតកីឡាបាល់ទះមិត្តភាពនេះ គឺផ្ដើមចេញពីគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម គីម រិទ្ធី ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងបង្កើតបរិយាកាស​សប្បាយ​រីករាយរវាងអ្នកដែលរស់នៅក្នុងមណ្ឌលសុវត្ថិភាព​ និងក្រុមការងារ។ ជាមួយគ្នានេះដែរ កីឡាក៏ជាផ្នែកដ៏សំខាន់មួយក្នុងការចូលរួមចំណែកកសាងសន្តិភាព និងភាពសុខដុមរមនាក្នុងសហគមន៍។

ថ្លែងក្នុងឱកាសបិទពិធី និងប្រគល់ពានរង្វាន់ ឯកឧត្តម គីម រិទ្ធី បានថ្លែងការកោតសរសើរ ចំពោះ​កីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ហាញទេពកោសល្យ និងស្មារតីកីឡា​ពិតប្រាកដ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យកីឡា ក្នុងការលើក​កម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងជួយកាត់បន្ថយបញ្ហាសង្គមនានា។ ដើម្បីជាការលើកទឹកចិត្ត ​ឯកឧត្តមបានផ្តល់រង្វាន់ដល់ក្រុមដែលទទួលជ័យលាភី ដើម្បីជំរុញ​ឲ្យពួកគេ​បន្តអភិវឌ្ឍន៍​សមត្ថភាព និងចូលរួមក្នុងសកម្មភាពកីឡាផ្សេងៗទៀតនាពេលអនាគត។

ការប្រកួតនេះបានធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា (វគ្គជម្រុះ) ដល់ថ្ងៃទី១ ខែកញ្ញា (វគ្គផ្ដាច់ព្រ័ត្រ) ដោយមានក្រុមចូលរួមសរុបចំនួន ១៤ក្រុម ដែលក្នុងនោះមានក្រុមបាល់ទះបុរស ១០ក្រុម និងក្រុមបាល់ទះនារី ៤ក្រុម ដើម្បីស្វែងរកចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ទាំងផ្នែកបុរស និងផ្នែកនារី។

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        113
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm