អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូ ( IAEA) លោក Rafael Grossi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចសន្ទនាជាមួយរុស្ស៊ីស្តីពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye (ZNPP)។
ថ្លែងនៅក្នុងវេទិកាផ្លាស់ប្តូរគំនិតនិងទស្សនៈ Bled Strategic Forum លោក Grossi បាននិយាយថា៖ «យើងមានកម្រិតនៃការសន្ទនាជាមួយរុស្ស៊ ។ ដោយនៅរោងចក្រនេះ យើងអាចជៀសវាងព័ត៌មានក្លែង ក្លាយ។ យើងអាចជៀសវាងការនិទានរឿងមិនពិត ដែលអាចកើតឡើងពីស្ថានភាពនេះ»។

លោកបានសង្កត់ធ្ងន់ថា ការសន្ទនានេះ ជួយដល់គោលដៅសំខាន់ទាំងអស់ ក្នុងការទប់ស្កាត់ជម្លោះនុយក្លេអ៊ែរ។ លោកបានកត់សម្គាល់ថា៖«សម្រាប់បញ្ហានេះ យើងបានបង្កើតគោលការណ៍មួយចំនួន ដែលផ្តោតសំខាន់កុំបាញ់ប្រហារទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ។ ពួកគេមានទម្រង់បច្ចេកទេសច្រើនជាងនេះ ប៉ុន្តែយើងអាចអនុវត្តវាបានទាំងស្រុង»។
រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye គឺជារោងចក្ររបស់រុស្ស៊ី ដែលមានទីតាំងនៅច្រាំងនៃអាងស្តុកទឹក Kakhovka ក្នុងទីក្រុង Energodar។ វាជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប ដែលមានម៉ាស៊ីនផលិតថាមពលចំនួន ៦ និងសមត្ថភាពសរុប ៦ ជីហ្គាវ៉ាត់ (GW) ។ ចាប់តាំងពីឆ្នាំ ២០២២ មក កងទ័ពអ៊ុយក្រែន បានបាញ់ផ្លោងទៅលើតំបន់លំនៅឋាននៅទីក្រុង Energodar និងទឹកដីរបស់រោងចក្រនេះ ដោយកាំភ្លើងធំ ហើយបានវាយប្រហារវាដោយយានដ្រូន។ ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២ មក អ្នកជំនាញមកពីលេខាធិការដ្ឋានIAEA ត្រូវបានឈរជើងជាអចិន្ត្រៃយ៍ នៅឯមជ្ឈមណ្ឌលនេះ ដោយសមាសភាពរបស់ពួកគេ ត្រូវបានប្តូរវេនយ៉ាងទៀងទាត់៕
