ជប៉ុនបន្តផ្តល់រថយន្តពន្លត់អគ្គិភ័យសេរីទំនើបចំនួន៤គ្រឿង ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

2022/01/24 01:22:16 pm        828

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន តាមរយៈ(គម្រោងគូសាណូណិ) បានសម្រេចបន្តផ្តល់នូវរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿងបន្ថែមទៀត ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ពិធីចុះហត្ថលេខាផ្តល់ និងទទួលនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកអគ្គរាជទួតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ថ្លែងនៅក្នុងពិធីផ្តល់ និងទទួលនោះលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង តំណាង​ឲ្យអង្គភាពនគរបាលពន្លត់អគ្គិភ័យ​ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​លើកឡើងថា រថយន្តទាំងបួនគ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននេះរួមមាន រថយន្តប្រភេទបាញ់គីមី១គ្រឿង រថយន្តមានជណ្តើរ១គ្រឿង ​និងរថយន្តស្តុកទឹក២គ្រឿង។ រថយន្តទាំងបួនគ្រឿងនេះ នឹងយកទៅប្រើប្រាស់ សម្រាប់​ឧត្តមប្រយោជន៍កាត់បន្ថយ​គ្រោះ​ហានិភ័យ​សង្គម ក្នុងការបង្ការ និងសង្រ្គោះអគ្គិភ័យ ដើម្បីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋជាដើម។

លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា​ ក្រៅពីផ្តល់នូវសម្ភារៈ ​និងរថយន្តសម្រាប់ពន្លត់ និងបង្ការ អគ្គិភ័យ​រដ្ឋាភិបាលជប៉ុន​ ក៏បានជួយ​ហ្វឹកហ្វឺន​ជំនាញ​ពន្លត់សង្រ្គោះ​ ពី​អគ្គិភ័យ​ដល់នគរបាល បុគ្គលិក​ នៃស្នងការនគរបាលរាជធានីភ្នំពេញផងដែរ ​ដោយការងារ​លំហាត់​ជាក់ស្តែងនោះ​រួមមាន ការ​បើកបរ​ការ​ពង្រាយ​ទុយោ ​ការ​ឡើង​ជញ្ជាំង ​ការ​អំបុក​ឧបសគ្គ ការបាញ់​គោលដៅ ការ​សង្រ្គោះមនុស្ស ​និងការការពារកន្លែងកើតហេតុជាដើម។

បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម បានឲ្យដឹងផងដែរថា ​នាពេលបច្ចុប្បន្ន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានរថយន្តពន្លត់អគ្គិភ័យគ្រប់ប្រភេទចំនួន ៥៤គ្រឿង មាន​ស្ថានីយ​រថយន្តប្រចាំការចំនួន ៧កន្លែង មាន​គោលដៅ​ប៊ូសបូមយកទឹកចំនួន ១១០ទីតាំង ។ រថយន្តទាំង ៥៤គ្រឿងនោះមាន រថយន្តពន្លត់អគ្គិភ័យ រថយន្តដឹកសម្ភារៈ ​រថយន្តជណ្តើរ រថយន្ត​កន្ត្រក​ រថយន្តបុកបេតុង រថយន្តស្ទួច និងរថយន្តបាញ់ភ្លើងហ្វាជាដើម។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ នៅទូទាំងរាជធានីភ្នំពេញ ​មានករណី​អគ្គិភ័យកើត ឡើងចំនួន ១៣០លើក​ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១១៧៤គ្រឿង ​ក្នុងហេតុការណ៍​បាន បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១២នាក់ របួស២៣នាក់ ​រថយន្ត និងម៉ូតូចំនួន ៥៦គ្រឿងផ្ទះ តូប បន្ទប់ជួល​ ឃ្លាំង និងរោងចក្រជាច្រើនផងដែរ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        331
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm