ពលករខេត្តស្វាយរៀង ជិត ៤ ពាន់នាក់ ត្រឡប់មកពីប្រទេសថៃ ក្រោមការសម្របសម្រួលដោយ រដ្ឋបាលខេត្ត

2025/09/03 02:44:48 am        181

ស្វាយរៀង ៖ បន្ទាប់ពីមានព្រឹត្តិការណ៍វិវាទព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដែលបានឈានដល់ការផ្ទុះអាវុធ មកដល់ពេលនេះ ពលករខ្មែរខេត្តស្វាយរៀងដែលបម្រើការងារនៅប្រទេសថៃ ជិត ៤ពាន់នាក់ បានធ្វើដំណើរវិលត្រឡប់មកដល់ផ្ទះសម្បែង។              

លោក ដាំ ឃុនពិសី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង និងជាអ្នកសម្របសម្រួល ទទួលពលករមកពីប្រទេសថៃ បានប្រាប់ “ទូរទស្សន៍ BTV” នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះថា គិតមកដល់ពេលនេះ ពលករខ្មែរមានដើមកំណើតក្នុងខេត្តស្វាយរៀង ដែលបានទៅធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកភូមិករ ផ្ទះសម្បែង ដើម្បីបញ្ជៀសគ្រោះថ្នាក់ ដោយអំពើហិង្សានៅប្រទេសថៃ មានចំនួន ៣ ៧៧៨ នាក់ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត។

លោក ដាំ ឃុនពិសី បានបញ្ជាក់បន្ថែមថា នៅក្នុងចំណោមពលករដែលវិលមកពីប្រទេសថៃ ជិត ៤ពាន់នាក់នោះ បានទៅចុះឈ្មោះស្វែងរកការងារធ្វើដោយខ្លួនឯង និងតាមរយៈ វេទិកាស្វែងរកការងារ ដែលរៀបចំដោយរដ្ឋបាលខេត្ត ដោយបានចូលបម្រើការងារនៅតាមរោងចក្រសហគ្រាសក្នុងភូមិសាស្ត្រខេត្ត ចំនួន ១ ៨១១​ នាក់។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់ មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថា ខេត្តស្វាយរៀងបន្ទាប់ពីរាជរដ្ឋាភិបាល បានបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេស នៅឆ្នាំ២០០៥ បច្ចុប្បន្ន មានក្រុមអ្នកវិនិយោគ និងវិសយ័ឯកជន បានចូលមកបង្កើតរោងចក្រ សហគ្រាស គ្រឹះស្ថាន ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកំសាន្ត សរុប ១ ០០៣ កន្លែង មានកម្មករនិយោជិតបម្រើការងារ សរុបជាង ១៤០ ២០០ នាក់។ បច្ចុប្បន្ន នៅទូទាំងខេត្តប្រឈមខ្វះកម្លាំងពលកម្មបម្រើការងារជាង ១០ ពាន់កន្លែងបន្ទាប់ពីក្រុមអ្នកវិនិយោគចូលមកបង្កើតរោងចក្រសហគ្រាសបន្ថែម នៅក្នុងស្រុក កំពង់រោទ៍ និងស្រុកចន្ទ្រា៕ ដោយ ៖ ភា សារិទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm