កម្ពុជា នឹងរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី៣ ឆ្នាំ២០២៥

2025/09/03 03:29:15 am        131

ភ្នំពេញ ៖ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំស្តីអំពី ការរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី៣ ឆ្នាំ២០២៥ ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នាសាលាបុរីកោះពេជ្រ។

​លោក ប៉ុក បូរក្ស បានលើកឡើងថា កម្មវិធី “មហោស្រព ភាពយន្តកម្ពុជាអាស៊ី លើកទី៣” ដែលគ្រោងនឹងរៀបចំប្រារព្ធក្រោមកិច្ចសហការរវាងគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាសុី ជាមួយនឹងនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺ មិនត្រឹមតែជាសកម្មភាពនៃការជួបជុំផលិតករ សិល្បករ ក្នុងរង្វង់នៃឧស្សាកម្មភាពយន្តក្នុងតំបន់អាសុី ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកយ៉ាងសំខាន់បន្ថែមទៀត ក្នុងការពូនជ្រុំនូវ ចំណងមិត្តភាព និង ជាសក្ខីភាពនៃការបង្កើត ភាពជាដៃគូយូរអង្វែង ការគោរពគ្នាទៅវិញទៅ មកក្នុងចំណោម ប្រជាជាតិនានា ព្រមទាំងបានរួមចំណែកក្នុងការលើកកម្ពស់ កិច្ចសន្ទនាវប្បធម៌ និងបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ។ លើសពីនេះ ក្រៅពីការរៀបចំមហោស្រព គណៈកម្មការក៏នឹងរៀបចំកម្មវិធីវេទិកាឧស្សាហកម្មភាពយន្ត ដែលនឹងក្លាយជាកម្មវិធីដ៏សំខាន់ដើម្បីចែករំលែកចំណេះដឹងបទពិសោធក្នុងឧស្សាហកម្មភាពយន្ត ដោយមានការចូលរួមពីវាគ្មិនកិត្តិយសដែលមកពីបណ្ដាប្រទេសនានានៅក្នុងតំបន់អាស៊ី និងមានបទពិសោធច្រើនឆ្នាំនៅក្នុងឧស្សាហកម្មភាពយន្ត ។ វេទិកានេះនឹងផ្តល់ជាចំណេះដឹងបន្ថែម ព្រមទាំងបទពិសោធថ្មីជូនដល់អ្នកចូលរួមទាំងអស់។

សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍សង្ខេបនៃការរៀបចំមហោស្រពខាងលើនេះ ចាប់ពីបើកទទួលពាក្យចូលរួម នាដើមខែឧសភា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មការទទួលបានភាពយន្តខ្នាតវែងមកពីទូទាំងអាស៊ី ចូលរួមប្រកួតប្រជែងសរុប៦០ចំណងជើង និងភាពយន្តខ្នាតខ្លីចំនួន៩០ចំណងជើង ដោយក្នុងនោះមានភាពយន្តខ្នាតវែងកម្ពុជា ចំនួន២ និងខ្នាតខ្លីចំនួន១៧។ គណៈមេប្រយោគ សម្រាប់ពិនិត្យវាយតម្លៃភាពយន្តមានចំនួន ៤រូប មកពីប្រទេសចិន ឥណ្ឌា ម៉ាសេដូនេ និងកម្ពុជា នឹងធ្វើការជ្រើសរើសស្នាដៃភាពយន្ត និងម្ចាស់ជ័យលាភីដើម្បីទទួលពានរង្វាន់សរុបចំនួន ២១ពានរង្វាន់។ ជាមួយនេះ ស្នាដៃភាពយន្តដែលទទួលបានជ្រើសរើសនឹងត្រូវធ្វើការចាក់បញ្ចាំងនៅរោងភាពយន្ត Fable Cinema ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        66
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm