មេដឹកនាំចិន អមដោយមិត្តរុស្ស៊ី និងកូរ៉េខាងជើង បើកក្បួនដង្ហែយោធា ជាការបង្អួតកម្លាំងដាក់លោកខាងលិច

2025/09/03 03:33:00 pm        332

ប្រទេសចិន បានចាប់ផ្តើមក្បួនដង្ហែយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅក្នុងថ្ងៃពុធ (៣ កញ្ញា) នេះ ជាការបង្ហាញសាច់ដុំយោធាដែលចេះតែកើនឡើងមិនឈប់ និងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួន ខណៈលោកប្រធានាធិបតីចិន Xi Jinping ស្វះស្វែងបង្ហាញថា ទីក្រុងប៉េកាំង ជាអ្នកថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ សម័យក្រោយសហរដ្ឋអាមេរិក។

អមដោយសម្ព័ន្ធមិត្តរុស្ស៊ី លោក Vladimir Putin និងលោក Kim Jong Un របស់កូរ៉េខាងជើង ក្នុងពិធីដ៏អធិកអធមតាមកញ្ចក់ទូរទស្សន៍ - លោក Xi បានដើរលើកម្រាលព្រំក្រហមក្នុងដំណើរទៅប្រារព្ធព្រឹត្តិការណ៍ដ៏ឱឡារិកនៅឯទីលានចតុរង្គ ធានអានមិន ក្នុងខួប ៨០ឆ្នាំ នៃជ័យជម្នះសង្គ្រាមលោកលើកទីពីរ។

នៅក្នុងសំលៀកបំពាក់ដែលស្រដៀងនឹងឈុតពាក់ដោយអតីតមេដឹកនាំ ម៉ៅ សេទុង លោក Xi បានចេញស្វាគមន៍មេដឹកនាំមិនមែនលោកខាងលិចជាង ២០រូប ដែលកំពុងចូលរួមពិធី។ ទស្សនីយភាពក្នុង "ទិវាជ័យជម្នះ" ដ៏អធិកអធមនេះ កើតឡើងនៅពេលដែលជំហរ "យកអាមេរិកជាធំ" របស់លោកប្រធានាធិបតីអាមេរិក Donald Trump និងសង្រ្គាមពាណិជ្ជកម្ម បានធ្វើឱ្យសម្ព័ន្ធភាពដ៏យូរអង្វែងនានារបស់ទីក្រុងវ៉ាស៊ីនតោន មានភាពតានតឹង។

អ្នកទស្សនាជាង ៥ម៉ឺននាក់ នៅទីលានធានអានមិន បានប្រមូលផ្តុំគ្នាឈរនៅទីនោះ រង់ចាំមើលពិធីដាក់បង្ហាញរយៈពេល ៧០នាទី នៃទ្រព្យសម្បត្តិយោធាផ្លូវអាកាស ទាហានដើរក្បួន ក៏ដូចជាគ្រឿងយុទ្ធោបករណ៍យោធាទំនើបៗ ដូចជាមីស៊ីលល្បឿនលឿនជាងសំឡេង យានដ្រូន និងរថក្រោះពាសដែកជាដើម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        129
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        169
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm