ក្រុមតាលីបង់ អំពាវនាវរកជំនួយអន្តរជាតិ ខណៈចំនួនអ្នកស្លាប់ ដោយសាររញ្ជួយដីនៅអាហ្វហ្គានីស្ថានកើនឡើងដល់ជាង១.៤០០នាក់

2025/09/03 03:49:37 pm        240

ការរញ្ជួយដីថ្មីមួយទៀតកម្រិត៥,៥ រ៉ិចទ័របានអង្រួនភាគអាគ្នេយ៍អាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបង្កឱ្យមានការភ័យខ្លាចនៃការខូចខាតនិងការបំផ្លិចបំផ្លាញបន្ថែមទៀតជិតពីរថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏ធំមួយក្នុងតំបន់ដូចគ្នាកម្រិត៦រ៉ិចទ័រ បានសម្លាប់មនុស្សជាង១.៤០០ នាក់និងរាប់ពាន់នាក់ទៀតរងរបួស។

កាលពីថ្ងៃអង្គារ ក្រុមតាលីបង់បានអំពាវនាវសុំជំនួយពីអន្តរជាតិ ខណៈក្រុមអ្នកជួយសង្គ្រោះបានព្រមានថា មនុស្សជាច្រើនអាចនៅតែជាប់នៅក្រោមគំនរបាក់បែក។

លោក Zabihullah Mujahid ប្រធានអ្នកនាំពាក្យរបស់រដ្ឋាភិបាលតាលីបង់បាននិយាយក្នុងការបង្ហោះលើបណ្ដាញសង្គម X ថា មនុស្សជាង៣.០០០នាក់ បានរងរបួសក្នុងគ្រោះរញ្ជួយដីកាលពីយប់ថ្ងៃអាទិត្យ ស្របពេលក្រុមមន្ត្រីបានព្រមានថាចំនួនជនរងគ្រោះទំនងជានឹងបន្តកើនឡើងខ្ពស់។

ក្រុមអ្នកជួយសង្គ្រោះកំពុងជម្នះការលំបាកចូលទៅកាន់តំបន់ដែលរងផលប៉ះពាល់មួយចំនួន បន្ទាប់ពីបំណាក់ដីបង្កឡើងដោយការរញ្ជួយដី បានបិទផ្លូវជាច្រើន។ ការខូចខាតគឺធ្ងន់ធ្ងរបំផុតនៅក្នុងខេត្ត Konar ជាតំបន់ដាច់ស្រយាល និងជនបទនៃប្រទេសអាហ្វហ្គានីស្ថាន ដែលក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា ភូមិទាំងមូលត្រូវបានរាបដល់ដី។ មន្ត្រីអាហ្វហ្គានីស្ថានក៏បានរាយការណ៍ផងដែរអំពីជនរងគ្រោះនៅក្នុងខេត្ត Nangahar នៅជិតខាង ដែលជាចំណុចកណ្តាលនៃការរញ្ជួយដី និងខេត្ត Laghman ។

លោក Yousuf Hammad អ្នកនាំពាក្យអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលគ្រប់គ្រងដោយក្រុមតាលីបង់បាននិយាយថា បណ្ដាអង្គការអន្តរជាតិបានដើរតួយ៉ាងសំខាន់ក្នុងអំឡុងពេលគ្រោះមហន្តរាយបែបនេះនាពេលកន្លងមក ។យើងពិតជាត្រូវការជំនួយមនុស្សធម៌អន្តរជាតិ៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        3
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        26
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm