មន្ត្រីជួរមុខទូទាំងខេត្តកណ្តាល ទទួលការចាក់វ៉ាក់សាំងដូសទី៤ ពង្រឹងភាពស៊ាំការពារកូវីដ១៩

2022/01/24 08:41:58 pm        370

កណ្ដាល៖ នៅថ្ងៃទី២៤ ខែមករានេះ បណ្តាកងកម្លាំងនគរបាល និងមន្ត្រីរាជការជួរមុខ នៅទូទាំងខេត្តកណ្តាល បានទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ដើម្បីពង្រឹងភាពស៊ាំការពារកូវីដ១៩ និងកូវីដប្រភេទថ្មីអូមីក្រុង ។

បើតាមប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានថ្លែងថា ក្នុងអំឡុងពេលនេះ បណ្តាមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខាភិបាលគឺបាននឹងកំពុងចាក់វ៉ាក់សាំងដូសទី៣ ជូនពលរដ្ឋទូទៅ ដោយឡែកដូសទី៤ គឺយើងចាក់សម្រាប់តែមន្ត្រីរាជការជួរមុខតែប៉ុណ្ណោះ។

វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានថ្លែងប្រាប់BTVថា សម្រាប់ការវ៉ាក់សាំងការពារកូវីដ១៩ដូសទី៤ ប្រភេទម៉ូឌ័រណានោះ បច្ចុប្បន្នក្រុមពេទ្យ បាន​និង​កំពុងពន្លឿនការចាក់នៅ​តាមបណ្តាមន្ទីរពេទ្យផង និងមានការចុះចាក់ផ្ទាល់​នៅតាមបណ្តាអង្គការ​កន្លែង ​បម្រើបំរើការងាររបស់មន្ត្រីរាជការ និងកងកម្លាំងនគរបាលគ្រប់ប្រភេទ ដែលមាន​ការ​ប្រមូលផ្តុំមនុស្សច្រើន ​ហើយការចាក់តាមរបៀបនេះ​ គឺងាយធ្វើអោយមន្ទីរសុខាភិបាលខេត្ត សម្រេច​គោលដៅ​ការចាក់វ៉ាក់សាំងកូវីដ១៩នៅទូទាំងខេត្តកណ្តាលផងដែរ។

បើតាម​បណ្តា​កង​នគរបាល​ បានថ្លែងអរគុណ ​ឧត្តមសេនីយ៍​ទោ ​ឈឿន សុចិត្ត ស្នងការ​នគរបាលខេត្តកណ្តាល ​ដែល​បានសម្របសម្រួល​ក្រុមពេទ្យដែលបាន​ចុះ​មក​ចាក់វ៉ាក់​សាំងកូវីដ១៩ នៅ​ក្នុងស្នងការនគរបាលខេត្តកណ្តាល​ ខណៈការចាក់វ៉ាក់សាំងដូសទី៤នេះ គឺមានភាព​សំខាន់​ណាស់​សម្រាប់ពង្រឹងភាពស៊ាំនៅក្នុងខ្លួនការពារមេរោគកូវីដ១៩ ជាពិសេស​កូវីដអូមីក្រុង​ប្រភេទ​ថ្មីផង និង​ផ្តល់ភាព​ទំនុក​ចិត្ត​នៅក្នុងអំឡុងពេលចុះបំពេញ​ការងារផ្តល់សេវាជូនពលរដ្ឋដោយ​មិនមាន​ការភ័យខ្លាចពីការឆ្លងមេរោគមេរោគកូវីដ១៩។

ដោយឡែកសម្រាប់​រាជការជួរមុខ​ដែលបានទៅចាក់នៅវ៉ាក់សាំង​នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅវិញ ​ក៏បានថ្លែងថា ​ជារួមដោយសារតែកន្លងមក យើងបានចាក់វ៉ាក់សាំងកូវីដ១៩ បានគ្រប់ដូសនេះ ​ទើបធ្វើអោយយើងរួចផុតពី​ការឆ្លងមេរោគកូវីដ១៩ ​នៅពេលយើងចុះបំរើការងារ​ផ្តល់សេវា​ដោយផ្ទាល់​នានា​ជូន​ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមករានេះ ក្រុមពេទ្យ​ខេត្តកណ្តាល​ដំណើរ​ការ​ចាក់វ៉ាក់សាំង​ដូសទី៣​ ជូនពលរដ្ឋទូទៅ​ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង​ គឺបានចំនួនជាង​ ៣២ម៉ឺននាក់ ដែល​ស្មើនឹង ៤៧%នៃចំនួនអ្នកចាក់ដូសទី២សរុប ​។​ ដោយឡែកសម្រាប់មន្ត្រីរាជការ និងកងម្លាំង​នគរបាលជួរមុខ ​ក្រុមពេទ្យបានដំណើរការចាក់ដូសទី៤ បានប្រមាណជាង៦៦០០នាក់៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm