ស៊ូដង់ អង្វរកសុំជំនួយ បន្ទាប់ពីបំណាក់ដីលេបត្របាក់ភូមិទាំងមូល ស្លាប់មនុស្សជាង ១.០០០ នាក់

2025/09/03 04:27:32 pm        228

ក្រុមប្រដាប់អាវុធស៊ូដង់ ដែលគ្រប់គ្រងផ្នែកខាងលិចនៃប្រទេសនេះ បានអំពាវនាវកាលពីថ្ងៃអង្គារ (២ កញ្ញា) ស្នើសុំជំនួយបរទេសក្នុងការស្វែងរកសាកសព និងជួយសង្គ្រោះអ្នកស្រុកពីភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីខ្លួនបាននិយាយថា មនុស្សយ៉ាងហោចណាស់ ១.០០០នាក់ បានស្លាប់ នៅពេលបំណាក់ដីដ៏ធំបានកប់ភូមិតំបន់ភ្នំមួយទាំងមូល។

ចលនារំដោះស៊ូដង់/កងទ័ព ហៅកាត់ថាក្រុម SLM/A បាននិយាយថា មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលរួចជីវិតពីការបំផ្លិចបំផ្លាញដែលបានកើតឡើងកាលពីថ្ងៃទី៣១ សីហា កន្លងទៅ លើភូមិ Tarseen នៅតំបន់ភ្នំ Jebel Marra នៃតំបន់ Darfur ដ៏ទូលំទូលាយនោះ។ ក្រុមដែលគ្រប់គ្រងផ្នែកស្វយ័ត Jebel Marra នេះជាយូរយារណាស់មកហើយ បានអំពាវនាវដល់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារជំនួយអន្តរជាតិ ឱ្យជួយប្រមូលសាកសពជនរងគ្រោះ ដែលរួមមានបុរស ស្ត្រី និងកុមារជាច្រើន។

ក្រុមនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "ភូមិ Tarseen ឥឡូវនេះត្រូវកម្ទេចទាំងស្រុងហើយ ហើយអ្នកភូមិក្បែរនោះភ័យខ្លាចថាអាចជួបសោកនាដកម្មដូចគ្នាដោយសារភ្លៀងធ្លាក់ខ្លាំងនៅតែបន្តឥតឈប់ឈរ"។ ភ្លៀងធ្លាក់ជាបន្តបន្ទាប់បែបនេះ បានធ្វើឱ្យការធ្វើដំណើរក្នុងតំបន់មានការលំបាក និងអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ឬជំនួយណាមួយ។ សេចក្តីថ្លែងការណ៍របស់អ្នកសម្របសម្រួលក្នុងតំបន់ របស់អង្គការសហប្រជាជាតិ បានដាក់ចំនួនអ្នកស្លាប់នៅចន្លោះពី ៣០០ ទៅ ១.០០០នាក់ ដោយដកស្រង់របាយការណ៍ក្នុងស្រុក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        151
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        190
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm