[UPDATE] នយោបាយថៃ ស្ថិតក្នុងភាពវឹកវរ ខណៈបក្សភឿថៃ ចាត់វិធានការរំលាយសភា ក្រោយបក្សប្រឆាំងគាំទ្រគូប្រជែងខ្លួន

2025/09/03 05:32:18 pm        309

នយោបាយរបស់ប្រទេសថៃ កំពុងតែស្ថិតក្នុងភាពវឹកវរយ៉ាងចលាចលនាថ្ងៃពុធ (៣ កញ្ញា) នេះ ខណៈដែលគណបក្សភឿថៃ ដែលកំពុងកាន់អំណាច ប្រកាសថា ខ្លួនបានដាក់រាជក្រឹត្យទៅអង្គព្រះមហាក្សត្រដើម្បីស្នើរំលាយសភា និងដើម្បីបើកផ្លូវឱ្យមានការបោះឆ្នោតថ្មីមួយ ភ្លាមៗបន្ទាប់ពីបក្សប្រឆាំងដ៏ធំបំផុតនៅក្នុងសភាបាននិយាយថា ខ្លួននឹងគាំទ្រគណបក្សមួយផ្សេងទៀតដើម្បីបង្កើតរដ្ឋាភិបាលថ្មី។

ប្រធានបក្សភឿថៃ ដែលកាលពីសប្តាហ៍មុនបានបាត់បង់នាយករដ្ឋមន្ត្រីរបស់ខ្លួន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក្រោមសេចក្តីសម្រេចរបស់តុលាការ បានប្រាប់សារព័ត៌មានរ៉យទ័រថា គណបក្សនេះបានសម្រេចចិត្តឆ្ពោះទៅមុខ ជាមួយនឹងវិធានការស្វះស្វែងរកការបោះឆ្នោតមុនអាណត្តិ។

ចំណាត់ការរបស់បក្សភឿថៃ ក្នុងការរំលាយសភា បានកើតឡើងនៅពេលបក្សប្រជានិយមដែលធ្លាប់តែមានឥទ្ធិពលមួយនេះ បាននឹងកំពុងបាត់បង់ការគាំទ្រយ៉ាងខ្លាំង ហើយក៏ប្រឈមនឹងការតវ៉ាដ៏តានតឹងប្រឆាំងនឹងរបបគ្រប់គ្រងរបស់ខ្លួនផងដែរ។ ទាក់ទងនឹងរឿងនេះ មានមតិផ្ទុយគ្នាជាច្រើនក្នុងចំណោមអ្នកជំនាញច្បាប់នៅប្រទេសថៃ ថាតើរដ្ឋាភិបាលចាំផ្ទះមានសិទ្ធិអំណាចក្នុងការរំលាយសភាដែរឬទេ។

នៅមុននោះ គណបក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងដ៏ធំគ្រប់គ្រងជិតមួយភាគបីនៃអាសនៈសភាជាន់ទាប បាននិយាយថា ខ្លួនកំពុងគាំទ្រមេដឹកនាំដ៏មានមហិច្ឆតារបស់បក្សភូមិចៃថៃ ដែលជាគូប្រជែងរបស់បក្សភឿថៃ គឺលោក អានុទិន ឆានវីរគុល ឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        17
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        17
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm