នគរបាលប៉ាគីស្ថាន៖ បុគ្គលិកសន្តិសុខប៉ាគីស្ថាន៦នាក់ និងសកម្មប្រយុទ្ធ៦នាក់ស្លាប់ក្នុងអំឡុងការវាយប្រហារក្នុងមូលដ្ឋាន

2025/09/03 05:54:47 pm        217

នគរបាលនិយាយថា បុគ្គលិកសន្តិសុខ៦នាក់ និងសកម្មប្រយុទ្ធ៦នាក់បានស្លាប់កាលពីថ្ងៃអង្គារ ទី២ ខែកញ្ញា ក្នុងអំឡុងពេលការវាយប្រហារនៅក្នុងមូលដ្ឋានកងកម្លាំងយោធានៅភាគពាយព្យប្រទេសប៉ាគីស្ថាន ដោយបានចាប់ផ្តើមដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានសម្រុកចូលទៅក្នុងបរិវេណនោះហើយនាំឱ្យមានការប្រយុទ្ធគ្នាដោយកាំភ្លើងរយៈពេល១២ម៉ោង។

លោក Sajjad Khan អធិការនគរបាលប្រចាំតំបន់បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបើករថយន្តផ្ទុកគ្រឿងផ្ទុះបុកចូលមូលដ្ឋានក្នុងទីក្រុង Bannu កាលពីថ្ងៃអង្គារ បណ្តាលផ្ទុះដែលអាចឱ្យអ្នកវាយប្រហារផ្សេងទៀតចូលទៅក្នុងបរិវេណនោះបាន។

អធិការនគរបាលនិយាយថា ការវាយប្រហារនេះ បានបណ្តាលឱ្យបុគ្គលិកសន្តិសុខ១៦នាក់និងជនស៊ីវិល៣នាក់រងរបួស ហើយកងកម្លាំងរបស់យើងបានប្រយុទ្ធដោយកាំភ្លើងយ៉ាងក្លាហានរយៈពេលប្រហែល១២ម៉ោង។ ក្រុង Bannu មានទីតាំងនៅជិតតំបន់ព្រំដែនគ្មានច្បាប់ជាមួយប្រទេសជិតខាងអាហ្វហ្គានីស្ថាន ជាទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមជាយូរមកហើយ។

រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវនៅឡើយទេ។ សេចក្តីថ្លែងការណ៍របស់នគរបាលបានដាក់កំហុសការវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ប៉ុន្តែមិនបានបញ្ចេញឈ្មោះក្រុមណាមួយឡើយ។ ក្រុម Tehreek-e-Taliban Pakistan (TTP) ឬប៉ាគីស្ថានតាលីបង់ដែលជាឆ័ត្រនៃអង្គការអ៊ីស្លាមនិយមនិកាយស៊ុននី គឺជាក្រុមសំខាន់ដែលតែងធ្វើប្រតិបត្តិការនៅតំបន់ព្រំដែន។

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        5
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        8

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm