ពលរដ្ឋរស់នៅព្រំដែនក្បែរតំបន់ជម្លោះ ក្នុងខេត្តឧត្តរមានជ័យ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា

2025/09/03 06:31:28 pm        304

ប្រជាពលរដ្ឋដែលរស់នៅ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជា​ភូមិ​សាស្ត្រ​ប្រឈម​នឹង​ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និង ថៃ បានបង្ហាញការ​ជឿជាក់​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា​ តាមរយៈការចរចារ យន្តការច្បាប់អន្តរជាតិ ការទូត និង ភាពអត់ធ្មត់ខ្ពស់ ដែលនាំឱ្យ ពល​រដ្ឋ​​​នៅតំបន់ព្រំដែនមានសុវត្ថិភាព អាចប្រកបរបរតាមធម្មតាឡើងវិញ។

ប្រជាពលរដ្ឋដែលរស់នៅ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បាន​វិល​ត្រឡប់​មក​រស់​នៅ​តាម​លំនៅឋានជាប្រក្រតីឡើងវិញ បន្ទាប់ពីបានភៀសខ្លួនទៅតាមមណ្ឌលសុវត្ថិភាព កាល​ពី​ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០២៥ អំឡុងពេលដែល ភាគីថៃបាន​ប្រើ​ប្រាស់អា​វុធ​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​។ គិតមកដល់ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពនៅព្រំដែនខេត្តឧត្តរមានជ័យ មាន​សភាពស្ងប់ស្ងាត់ ពលរដ្ឋអាចប្រកបរបរលក់ដូរ បានជាធម្មតា ប៉ុន្តែនៅបន្តប្រុងប្រយ័ត្នខ្ពស់ ព្រោះ​បារម្ភខ្លាច និងមិនទាន់ជឿទុកចិត្តចំពោះភាគីថៃនៅឡើយ។

តំណាងប្រជាពលរដ្ឋអះអាងថា ពួកគេជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលបាន​ខិតខំ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដោយសន្តិវិធី អត់ធ្មត់ខ្ពស់ ព្រោះមិនចង់ឱ្យមានការផ្ទុះអាវុធជាថ្មី។ មក​ដល់​ពេល​នេះ ពលរដ្ឋរស់នៅតាមព្រំដែនយល់កាន់តែច្បាស់អំពី តម្លៃនៃពាក្យថា “អរគុណសន្តិភាព”​ ព្រោះ​ត្រឹមតែ​៥ថ្ងៃ នៃការផ្ទុះអាវុធនៅព្រំដែន បានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពរស់​នៅ​របស់​ពលរដ្ឋស្លូតត្រង់ ពួកគេត្រូវរត់ភៀសខ្លួន ទាំងអារម្មណ៍នៅភ័យខ្លាច បាក់ស្បាត។ ប្រជា​ពលរដ្ឋ​គាំទ្រ និង​កោតសរសើរចំពោះការលះបង់ រួមនឹងភាពអត់ធ្មត់ ការទទួលខុសត្រូវ របស់​រាជ​រដ្ឋាភិបាល និងកងទ័ពជួរមុខ ដើម្បីការពារជាតិ ទឹកដី និង អាយុជីវិតរបស់ប្រជាជន។

សូមបញ្ជាក់ថា ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រជា​ពលរដ្ឋ​ដែលរស់ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានវិល​ត្រឡប់​មក​រស់​នៅតាមផ្ទះ ប្រកបរបរ ជាប្រក្រតីឡើងវិញ ប៉ុន្តែនៅបារម្ភ ភ័យខ្លាច ភាគីថៃមិនគោរព​បទ​ឈប់​បាញ់​បាន​ត្រឹមត្រូវ និងគ្មានភាពស្មោះត្រង់៕ អត្ថបទ៖ សូដាវណ្ណ

អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        89
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        262
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm