អ៊ីរ៉ង់៖ ការទាមទារទប់ស្កាត់មីស៊ីលរបស់អាមេរិក តម្រូវឲ្យបិទផ្លូវឈានទៅរកការចរចានុយក្លេអ៊ែរ

2025/09/03 06:55:04 pm        177

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអង្គារ (២ កញ្ញា)ថា ច្រកទៅកាន់ការចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនត្រូវបានបិទឡើយប៉ុន្តែការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ការទប់ស្កាត់មីស៊ីលអ៊ីរ៉ង់ កំពុងរារាំងដល់ការរំពឹងទុកសម្រាប់កិច្ចចរចា។

ជុំទី៦នៃការចរចារវាងអ៊ីរ៉ង់ និងអាមេរិក ត្រូវបានផ្អាក បន្ទាប់ពីសង្គ្រាមរយៈពេល១២ថ្ងៃកាលពីខែមិថុនា នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់ បានសងសឹកវិញដោយការបាញ់ស្រោចមីស៊ីលបាលីស្ទីកទៅលើអ៊ីស្រាអែល។

លោក Ali Larijani រដ្ឋមន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់បាននិយាយនៅក្នុងការប្រកាសនៅលើបណ្តាញ X ថា «យើងពិតជាត្រូវបន្តការចរចាដោយសមហេតុផល ហើយតាមរយៈការលើកឡើងពីបញ្ហាដែលមិនអាចយល់បានដូចជាការរឹតត្បិតមីស៊ីល ពួកគេបានកំណត់ច្រកដែលបដិសេធការចរចាណាមួយ»។

រដ្ឋាភិបាលប្រទេសលោកខាងលិច បារម្ភថា កម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ អាចផលិតសម្ភារៈសម្រាប់ក្បាលគ្រាប់អាតូមិកហើយអ៊ីរ៉ង់អាចស្វែងរកការអភិវឌ្ឍមីស៊ីលដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់បាន។ អ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយនិយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងថាមពលស៊ីវិលប៉ុណ្ណោះ ហើយសមត្ថភាពការពារជាតិរបស់ខ្លួនរួមទាំងមីស៊ីល គឺមិនអាចចរចារបានឡើយ។

ការអត្ថាធិប្បាយរបស់លោក Larijani ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេសបានជំរុញ «ការយកមកប្រើប្រាស់យន្តការចាស់» ដែលអាចដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញលើទីក្រុងតេអេរ៉ង់ ជុំវិញសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        50
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        80
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm