ក្រុម​អ្នក​តវ៉ា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​ប៉ះទង្គិច​ជាមួយ​នគរបាល​

2022/01/24 09:17:10 pm        1.0 K

​បែលហ្សិក៖ ការ​តវ៉ា​ប្រឆាំង​ទៅនឹង​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 និង​វិធានការ​រឹតត្បិត​នៅ​ទីក្រុង​ព្រុ​ចសែ​លកាលពី​ថ្ងៃអាទិត្យ ​បាន​ទាក់ទាញ​អ្នកចូលរួម​រាប់ពាន់នាក់​មកពី​ទូទាំង​ទ្វីបអឺរ៉ុប​។ ​បាតុករ​ជនជាតិ​បែលហ្ស៊ិក​ម្នាក់​បាន​និយាយថា វា​ជា​បាតុកម្ម​លក្ខណៈ​អន្តរជាតិដែលមាន​ប្រជាជន​មកពី​ប្រទេស​ហូ​ឡង់ អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​មកពី​ប្រទេស​ប៉ូឡូញ​។

​មុន​ឈានដល់​ការបញ្ចប់​នៃ​ការប្រមូល​ផ្តុំគ្នា មានការ​ប្រឈមមុខ​ដា​ក់​គ្នា​ដោយ​ហិង្សា​រវាង​បាតុករ និង​នគរបាល​។ បាតុករ​បែលហ្ស៊ិក​ម្នាក់​ទៀតបាន​និយាយថា លោក​ចង់បាន​ជីវិត​ដូច​កាលពី​ពេលមុន​ត្រឡប់មកវិញ​។ លោក​និយាយថា ​យើង​អាច​ធ្វើការ ប៉ុន្តែ​យើង​មិនអាចរៀបចំ​ពិធីជប់លៀង​បានទេ​។ ​ការតវ៉ា​បានធ្វើ​ឡើង​ បន្ទាប់ពី​មាន​បាតុកម្ម​នៅក្នុង​រដ្ឋធានី​នៅ​ទ្វីបអឺរ៉ុប​ផ្សេងទៀត​កាលពី​ថ្ងៃ​សៅរ៍ ដែលបានទាក់ទាញ​អ្នក​តវ៉ា​រាប់ពាន់នាក់​ប្រឆាំង​លិខិតឆ្លងដែន​វ៉ាក់សាំង និង​តម្រូវការ​ផ្សេងទៀតដែល​រដ្ឋាភិ​បាល​អឺរ៉ុប​បានដាក់​ចេញ ខណៈដែលករណី​ឆ្លង​វីរុស ​COVID-19 ប្រចាំថ្ងៃ និង​ការចូលសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបាន​កើនឡើង ​ដោយសារតែ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។ ​ក្រុមអ្នកតវ៉ា​បាន​បំផ្លាញ​របាំង​ការពារ​របស់​នគរបាល និង​បាន​វាយប្រហារ​ទៅលើ​មន្ត្រី​មួយក្រុមនៅក្នុងបាតុកម្ម​ប្រឆាំង​ការចាក់​វ៉ាក់សាំង និង​វិធានការ​រឹតត្បិត​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​កាលពី​ថ្ងៃអាទិត្យ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        296
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        339
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm