ការ​តវ៉ា​កើត​ចេញពី​វិបត្តិ​សេដ្ឋកិច្ច​ផ្ទុះឡើង​នៅ​ក្នុង​ទីក្រុង​ប៉េ​រូត​ប្រទេស​លី​បង់​

2022/01/24 09:44:19 pm        492

​លីបង់៖ ក្រុម​អ្នកតវ៉ា​ដែល​ខឹងសម្បា​ទៅនឹង​វិបត្តិ​សេដ្ឋកិច្ច​កាលពី​ថ្ងៃអាទិត្យ​ បាន​ប្រមូល​ផ្ដុំគ្នានៅ​ខាងក្រៅធនាគារកណ្ដាល​ក្នុង​ទីក្រុង​បេ​រូត (Beirut) ប្រទេស​លី​បង់ ដែលជា​ការប្រមូល​ផ្ដុំគ្នា​ប្រឆាំង​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​កំពុង​ធ្លាក់​ដុនដាប​។ ក្រុមបាតុករ​បាន​លើក​បដា និង​ស្រែក​ពាក្យស្លោកប្រឆាំងនឹង​ប្រធាន​ធនាគារកណ្ដាល និង​គោល​នយោបាយសារពើពន្ធ​របស់លោក​។

ក្រុមអ្នកតវ៉ា​មួយចំនួនបាន​ព្យាយាម​បុក​ទម្លាយ​ទ្វារ​ខាងក្រៅ​ធនាគារកណ្ដាល ប៉ុន្តែ​ត្រូវ​បរាជ័យ​ដោយសារ​មានការ​ទប់ស្កាត់​ពី​ទាហាន​លី​បង់​។ ធនាគារ​នានា​ក្នុងស្រុក​បានដាក់​វិធានការ​គ្រប់គ្រង​ទុន​ក្រៅផ្លូវការ​ ចាប់តាំងពី​វិបត្តិ​លី​បង់​បានចាប់ផ្ដើម​កាលពី​ខែតុលា​ ឆ្នាំ២០១៩​​។ រូបិយប័ណ្ណ​របស់​ប្រទេស​នេះ​បាន​ធ្លាក់ចុះ​ជាង ៩០​% នៃ​តម្លៃ​របស់​ខ្លួន​។ កាលពីដើម​ឆ្នាំនេះ ធនាគារ​ពិភពលោក​បាន​ហៅ​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​លី​បង់​ថា ​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​ក្នុងចំណោម​វិបត្តិ​ជាច្រើន​ ដែល​ពិភពលោកមិន​ធ្លាប់​បាន​មើល​ឃើញ​ក្នុង​រយៈពេល​ជាង ១៥០ឆ្នាំ​មកនេះ​។​

​នៅ​ក្នុង​ការតវ៉ា​ដាច់ដោយឡែក​មួយទៀត ពលរដ្ឋ​លី​បង់​រាប់​សិប​នាក់​បាន​ដើរ​ក្បួន​តវ៉ា​នៅ​ទីក្រុង​បេ​រូត​កាលពី​ថ្ងៃអាទិត្យ ជាការ​តវ៉ា​ទៅនឹងសេចក្ដី​ពង្រាយ​ថវិកា​ថ្មី​របស់​រដ្ឋាភិបាល​។ ពួកគេ​បាន​និយាយ​ថា ពង្រាយ​ច្បាប់​ថ្មី​នេះនឹង​បង្ខំ​ឲ្យ​ពួកគេ​ប្ដូរ​ពី​ប្រាក់​ដុល្លារ​ទៅជា​ប្រាក់​ផោន​របស់​លី​បង់ ខណៈ​ប្រទេស​នេះ​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ និង​រូបិយប័ណ្ណ​សាច់ប្រាក់​មិន​ធ្លាប់មាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm