ទូតជប៉ុន អរគុណកម្ពុជា​បានខិតខំ​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ឆ្លើយ​តប​ប្រកប​ដោយ​ភាព​ទន់​ភ្លន់​ចំពោះ​ក្ដីកង្វល់ និងសំណូមពរនានារបស់វិនិយោគិនជប៉ុន

2025/09/03 04:00:24 pm        262

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៣០ នៃ​គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគម​ធុរកិច្ចជប៉ុននៅកម្ពុជា(JBAC) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និង​ឧស្សាហ​កម្ម​ AEM-METI (AMEICC) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) អង្គ​ការ​ពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) និងតំណាង​ក្រុម​ហ៊ុន​ជប៉ុន​ដែល​មាន​ប្រតិបត្តិការ​វិនិយោគ​នៅ​កម្ពុជាទាំងផ្ទាល់ និងតាមប្រព័ន្ធ online សរុបចំនួនប្រមាណ ២០០រូប។

កិច្ចប្រជុំទ្វេភាគីនេះគឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ រៀបចំឡើង​ក្រោម​ក្រប​ខណ្ឌនៃ​កិច្ច​ព្រម​ព្រៀង​រវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការ​ការពារ​វិនិយោគ។ ក្នុងកិច្ចប្រជុំនេះ បញ្ហាប្រឈម ព្រមទាំងសំណើសុំនានារបស់ផ្នែកឯកជន ត្រូវ​បាន​លើកយកមកពិភាក្សា និងស្នើសុំការពិនិត្យដោះស្រាយ ដើម្បីបន្តជំរុញ​កិច្ច​សហការ​រវាង​រដ្ឋាភិបាល​កម្ពុជា និងវិស័យឯកជន។ ប្រធានបទដែលបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំលើកទី៣០នេះ មានវិសាលភាព​គ្រប​ដណ្តប់​លើ​វិស័យ​ពន្ធដារ គយ បរិស្ថាន ពាណិជ្ជកម្ម ភស្ដុភារកម្ម ថាមពល សន្តិសុខ និងការងារ។

ជា​កិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ វត្តមាន​របស់ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ន សមាគម អង្គការ និង​វិស័យឯកជនជប៉ុនដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី ក៏បានថ្លែង​នូវ​អំណរ​គុណ​ជូន​ចំពោះ​វិនិយោគិន​ជប៉ុន​ទាំង​អស់​ដែល​បាន​មក​បណ្តាក់​ទុន​វិនិយោគ ពង្រឹង និងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួន ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញពីការផ្តល់នូវសេចក្តីទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា។

លើកឡើងក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត សម្ដែងការសោក​ស្ដាយ​ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​ទាហាន​ពលី​កម្ពុជា ក្នុងបញ្ហាជម្លោះកម្ពុជា-ថៃ។ រាជរដ្ឋាភិបាលជប៉ុនបានចូលរួមរំលែកទុក្ខជាមួយកម្ពុជា ដោយសម្រេចផ្តល់​ជំនួយ​ឥត​សំណង​សង្គ្រោះ​ប​ន្ទាន់ចំនួន ១,៨លានដុល្លារអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ផងដែរ។ ប្រទេសជប៉ុនបន្តគាំទ្រលើការអនុវត្តនូវបទឈប់បាញ់ដែលសម្រេចដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេស​ទាំង​ពីរ។ ជាកិច្ចបន្តចំពោះកិច្ចការងារវិនិយោគ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែង​អំណរ​គុណ​ជូន​ចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលតែងតែគាំទ្រ និងផ្ដល់កា​រ​សម្រប​សម្រួល​រាល់​សំណូម​ពរ​នានា​របស់វិនិយោគិនជប៉ុន ពិសេសចូលរួមពង្រឹង​កិច្ច​សហ​ប្រតិប​ត្តិការ​ទ្វេភាគី​ស្តីពី​ការ​ជំរុញ និងទាក់ទាញវិនិយោគប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តម​ក៏​បាន​វាយ​តម្លៃ​ខ្ពស់ជូ​ន​ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំង​អស់​ដែល​កន្លង​មក​បានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និង​ផ្តល់​នូវ​ការ​ឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណូមពរ​នានា​របស់​វិនិយោ​គិន​ជប៉ុន​។

មុនបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បន្ត​ជំរុញ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំបង្កើតកម្មវិធីនានា ដើម្បី​ទាក់​ទាញ​វិនិយោគិន និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីបរិយាកាសវិនិយោគ ការលើក​ទឹក​ចិត្ត និងសក្ដានុពលរបស់កម្ពុជាជូនវិនិយោគិនជប៉ុនឱ្យបានកាន់តែទូលំទូលាយមួយកម្រិតទៀត៕

អត្ថបទដែលទាក់ទង

ពុទ្ធបដិមាធ្វើអំពីស្ពាន់ទម្ងន់៩តោនបានរៀបចំពុទ្ធាភិសេករួចរាល់ ដើម្បីទុកជាកេតនភណ្ឌដ៏ពិសិដ្ឋ
2025/09/05 08:26:15 pm        1
កម្ពុជា-ឡាវ និងអង្គការ JICAបានចុះអនុស្សរណៈយោគយល់គ្នាលើវិស័យសកម្មភាពមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ
2025/09/05 07:55:02 pm        1
កម្ពុជា ប្រទេសចុងក្រោយដែលមានសត្វត្មាត ខណៈប្រទេសជិតខាងបានផុតពូជសត្វត្មាត
2025/09/05 07:50:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ WHO៖ ជំងឺ Mpox លែងជាភាពអាសន្នសុខភាពពិភពលោកទៀតហើយ

2025/09/05 09:01:03 pm
​លោក Zelenskyy នឹងជួបជាមួយលោក Costa របស់ EU និងនាយករដ្ឋមន្ត្រីស្លូវ៉ាគី ជុំវិញបញ្ហាថាមពល
2025/09/05 08:58:21 pm
​កូនប្រុស៖ សុខភាពលោកស្រី ស៊ូជី កាន់តែអាក្រក់ នៅក្នុងការឃុំខ្លួនរបស់យោធាមីយ៉ាន់ម៉ា
2025/09/05 08:55:13 pm
​ឯកសារ៖ ទីក្រុងប៊ែរឡាំងកំពុងពិចារណាយន្តហោះចម្បាំង Eurofighters និងមីស៊ីល Patriot និង IRIS-T SLM
2025/09/05 08:38:36 pm
​ពុទ្ធបដិមាធ្វើអំពីស្ពាន់ទម្ងន់៩តោនបានរៀបចំពុទ្ធាភិសេករួចរាល់ ដើម្បីទុកជាកេតនភណ្ឌដ៏ពិសិដ្ឋ
2025/09/05 08:26:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/05 04:44:28 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/04 04:50:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/04 03:40:35 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am