ក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥ ជូនពលរដ្ឋយកទៅដាំ ដើម្បីជួយបង្កើនគម្របបៃតងនៅកម្ពុជា

2025/09/03 11:14:35 pm        482

ដើម្បីឱ្យស្របតាមរដូវកាល ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថាននៅបន្តចែកជូនកូនឈើ ដោយ​ឥត​គិត​ថ្លៃ​ដល់​សាធារណជនពីថ្នាលបណ្តុះកូនឈើ របស់មន្ទីរបរិស្ថានរាជធានី ខេត្ត និង​តាម​ថ្នាល​បណ្តុះ​កូន​ឈើ​ថ្នាក់​តំបន់នានាផងដែរ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួអបរិស្ថាន បានឱ្យដឹងថា ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុង​ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានកូនឈើចម្រុះ ចំនួនជាង ៣០ម៉ឺនដើម ក្នុង​មាន​ប្រភេទ​ឈើ​បេង នាងនួន រាំងទឹក ដើមគរ ដើមអំពិលទឹកបារាំង(ច័ន្ទគីរី) ដើមអំពិលផ្អែម ដើមក្ងោក លឿង​រាជ និងដើមផ្កាក្រដាស ជាដើម។ ដើម្បីទទួលបានកូនឈើយកទៅដាំ នៅថ្នាល​បណ្តុះកូ​ន​ឈើ​​ថ្នាក់តំបន់ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សូមសាធារណជនមេត្តារួសរាន់ ទំនាក់​ទំនង​មក​ក្រសួង​បរិស្ថាន ឬទាក់ទង៖

១) ឯកឧត្តម ខ្វៃ អាទិត្យា (Tel & Telegram: 012 683 968)

២)លោកជំទាវ មាស ច័ន្ទធីតា (Tel & Telegram: 095 585 887)

និង៣) ឯកឧត្តម សែម ហាក់ (Tel & Telegram: 085 755 566)

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ប្រជាជន និងប្រទេសកម្ពុជា យើង​អាច​ទទួល​បាន​ប្រយោជន៍ជាច្រើននាពេលអនាគតពីការដាំដើមឈើ ទទួលបានផលទាំងសេដ្ឋកិច្ច និង​សុខុ​មាល​ភាព​។ ពោល គឺដើមឈើដែលបានដាំដុះទាំងអស់នោះ នៅពេលធំធាត់​ទៅនឹង​ស្រូប​យក​កាបូន ដែលយើងអាចលក់បាន សម្រាប់ជួយដល់ការអភិវឌ្ឍប្រទេសជាតិ និងចូលរួមចំណែក ឆ្លើយ​តប​នឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល ចូលរួមដល់ការអភិវឌ្ឍ និងសេដ្ឋកិច្ច​ប្រជា​ពលរដ្ឋ​នៅមូលដ្ឋាន តាមរយៈការរៀបចំអភិវឌ្ឍន៍គោលដៅលំហែបៃតងជាដើម។

សូមបញ្ជាក់ថា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុល​បង្ហាញ​ដល់​ក្រសួង​បរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និង​ចីរភាព។

នៅក្នុងសសរស្ដម្ភទីពីរ «ភាពបៃតង» គឺជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ ពង្រីក​ចលនា​ដាំ​ដើម​ឈើ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ ក្រសួងបរិស្ថាន បានរៀបចំថ្នាល់​បណ្តុះ​កូន​ឈើ​នៅទូទាំងរាជធានីខេត្ត និងធ្វើការបណ្តុះកូនឈើប្រណិតដូចជា ក្រញូង បេង នាងនួង ធ្នង់ កកោះ ស្រឡៅ ប្រភេទកូនឈើហូបផ្លែ កូនឈើព្រៃលិចទឹក កោងកាង និងជា​ពិសេស​កូន​ត្នោត ដែលបណ្តុះ និងថែទាំផ្ទាល់ដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង​បានធ្វើការចែកកូនឈើដែលបានបណ្តុះទាំងនោះ ជូនដល់​សាធារណ​ជន​ដោយ​ឥត​គិត​ថ្លៃ​តាម​រយៈ​យុទ្ធនាការ«ពន្លកបៃតង»។

ក្រសួងបរិស្ថានបានជំរុញការបណ្តុះកូនឈើ នៅតាមថ្នាល របស់មន្ទីរបរិស្ថានទូទាំងប្រទេស និង​បាន​បង្កើតថ្នាលបណ្តុះកូនឈើ ថ្នាក់តំបន់ចំនួន៥ កន្លែងធំៗ នៅខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្ត​មណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ នៅឆ្នាំ២០២៥ កូនឈើចម្រុះ ជាង ៣,៤លានដើម ក្នុង​នោះមានកូនឈើព្រៃ២លានដើម ឈើហូបផ្លែជាង១៤ម៉ឺនដើម និងកូនត្នោតជាង១,៣ លាន​ដើម ត្រូវបានបណ្តុះ និងបានចែកជូនសាធារណជន ជាបន្តបន្ទាប់យកទៅដាំ នៅតាម​ទី​សាធារណៈ​នានា តាមសាលារៀន វត្តអារាម តាមលំនៅឋាន និងដាំស្តារព្រៃតាមសហគមន៍ ។ល។ ក្នុងឆ្នាំ២០២៥នេះ កូនឈើ ចំនួន២,៧លានដើម ក្នុងនោះកូនត្នោតប្រមាណ៩០ម៉ឺនដើម ត្រូវបានចែកជូនប្រជាពលរដ្ឋយកទៅដាំរួចមកហើយ។ នៅក្នុងឆ្នាំនេះដែរ ក្រសួង​មាន​គម្រោង​ចែក​កូន​ឈើជូនសាធារណៈជនយកទៅដាំចំនួន៣លានដើម ក្នុងនោះកូ​ន​ត្នោត​ចំនួន​១​លាន​ដើម​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm