ភ្លៀងធ្លាក់ខ្លាំងមាននៅផ្នែកខ្លះរបស់ឥណ្ឌា ដោយមនុស្ស ១០.០០០នាក់ ត្រូវបានជម្លៀស នៅទីក្រុងដេលី

2025/09/03 11:15:57 pm        399

ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា ទឹកជំនន់បានកើតមាននៅផ្នែកជាច្រើននៅភាគខាងជើងនៃប្រទេសឥណ្ឌា ដោយចេញការព្យាករ អំពីព្យុះផ្គររន្ទះបន្ថែមទៀត សម្រាប់ថ្ងៃពុធ (ទី៣ ខែកញ្ញា) នេះ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា មនុស្ស ១០.០០០នាក់ ត្រូវបានជម្លៀសចេញពីច្រាំងទន្លេ ក្នុងរដ្ឋធានីដេលី។

ភ្លៀងធ្លាក់ នៅរដូវមូសុង ក្នុងប្រទេសឥណ្ឌា មានសភាពខ្លាំងជាពិសេសក្នុងឆ្នាំ២០២៥ នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣០នាក់ ក្នុងខែសីហាតែមួយគត់ នៅភាគខាងជើងប្រទេសឥណ្ឌា ខណៈដែលបំផ្លិចបំផ្លាញភូមិ និងផ្ដល់ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ។

ទឹកជំនន់ជុំចុងក្រោយ បានវាយប្រហារភាគខាងជើងតំបន់ Jammu និង Kashmir រដ្ឋ Himachal Pradesh រដ្ឋ Uttarakhand និងខេត្ត Punjab ជាកន្លែងដែលទឹកទន្លេ Chenab និង Tawi បានហក់ឡើងលើសពីកម្រិតគ្រោះថ្នាក់នៅកន្លែងជាច្រើន។

ទឹកទន្លេដែលឡើងកាន់តែខ្លាំង បានបង្កឲ្យមានការរបំណាក់ដី និងខូចខាតផ្លូវថ្នល់ជាច្រើន ដោយកាត់ផ្តាច់ផ្នែកខ្លះនៃតំបន់ភ្នំ Jammu និង Himachal ពីតំបន់នៃប្រទេសឥណ្ឌាផ្សេងទៀត។ នាយកដ្ឋានឧតុនិយមរបស់ប្រទេសឥណ្ឌា បានព្រមានពីភ្លៀងធ្លាក់ខ្លាំង រហូតដល់កាន់តែខ្លាំងឡើង នៅក្នុងតំបន់ Jammu និង Kashmir នៅថ្ងៃទី៣ ខែកញ្ញានេះ ដោយភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតត្រូវបានរំពឹងមាននៅរដ្ឋ Uttarakhand និង Uttar Pradesh។

គណៈកម្មការទឹកកណ្តាល បានឲ្យដឹងថា ទឹកទន្លេ Yamuna ឡើងកាន់តែខ្លាំង លើសពីកម្រិតគ្រោះថ្នាក់ កាលពីថ្ងៃទី២ ខែកញ្ញា នៅទីក្រុងដេលី។ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សជិត ១០.០០០នាក់ត្រូវបានជម្លៀសទៅកាន់ជំរុំសង្គ្រោះដែលបង្កើតឡើងដោយរដ្ឋាភិបាល នៅតាមបណ្តោយផ្លូវធំជាវិធានការប្រុងប្រយ័ត្នសម្រាប់អ្នកដែលរស់នៅក្នុងតំបន់ទំនាប៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        62
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        59
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm