ក្រុមអ្នកប្រឆាំងនាយករដ្ឋមន្ត្រីជប៉ុន ស្វែងរកការប្រកួតប្រជែងភាពជាអ្នកដឹកនាំ

2025/09/03 11:21:40 pm        427

ក្រុមអ្នកប្រឆាំងលោកនាយករដ្ឋមន្ត្រី Shigeru Ishiba នៅក្នុងគណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន នៅថ្ងៃពុធ (ទី៣ ខែកញ្ញា) នេះ ដើម្បីប្រមែប្រមូលការគាំទ្រ ដើម្បីឲ្យមានការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំថ្មី ដោយឥស្សរជនដ៏មានឥទ្ធិភលជាច្រើននៅក្នុងបក្សត្រូវបានគេរាយការណ៍ថា បានប្រែទៅជារិះគន់លើនាយករដ្ឋមន្ត្រីដែលកំពុងជួបការលំបាករូបនេះ។

នៅឆ្នាំ២០២៤ លោក Ishiba វ័យ ៦៨ឆ្នាំ បានឡើងដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលមានឥទ្ធិពលយ៉ាងយូរអង្វែង ហើយចាប់តាំងពីពេលនោះមក បានបាត់បង់សំឡេងភាគច្រើន នៅក្នុងសភាទាំង២ ដោយថ្មីៗនេះនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ កាលពីខែកក្កដា។

កាលពីថ្ងៃអង្គារ (ទី២ ខែកញ្ញា) ឥស្សរជនជាន់ខ្ពស់របស់គណបក្ស LDP ៤រូប ក្នុងនោះមានរួមទាំងអគ្គលេខាធិការបក្ស លោក Hiroshi Moriyama ផងដែរ បានស្នើសុំលាលែងពីតំណែង ប៉ុន្តែលោក Ishiba បាននិយាយថា លោកនៅមានការងារត្រូវធ្វើ ក្នុងនាមជាមេដឹកនាំ។

លោកបាននិយាយថា៖ «ខ្ញុំនឹងធ្វើការសម្រេចចិត្តយ៉ាងសមស្រប តាមពេលវេលាដ៏សមស្រប។ ប៉ុន្តែដំបូង និងសំខាន់បំផុត ខ្ញុំជឿថា ខ្ញុំត្រូវផ្ដោតលើការលះបង់ដល់ការខិតខំប្រឹងប្រែងទាំងអស់ ដើម្បីបំពេញនូវអ្វីដែលប្រជាជនពិតជាចង់ឲ្យខ្ញុំសម្រេចបាន។

លោកបានបញ្ជាក់ថា៖ «ខ្ញុំនឹងមិនរត់ចេញពីការទទួលខុសត្រូវនោះទេ»។ លោកបានបន្ថែមថា លោកមិនមានចេតនាបន្តមុខតំណែងរបស់លោកនោះឡើយ ប្រសិនបើវាលែងអាចទទួលយកបានហើយនោះ។

គណបក្ស LDP បច្ចុប្បន្ន កំពុងស្ទង់មតិក្នុងចំណោមសមាជិកសភារបស់ខ្លួនចំនួន ២៩៥រូប និងមន្ត្រីថ្នាក់តំបន់ចំនួន ៤៧ នៅទូទាំងប្រទេសជប៉ុន ដើម្បីបានដឹងថា តើត្រូវរៀបចំការប្រកួតជ្រើសរើសអ្នកដឹកនាំថ្មីដែរ ឬយ៉ាងណា ជាដំណើរការដែលនឹងបញ្ចប់នៅថ្ងៃទី៨ ខែកញ្ញា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        131
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm