បេសកជនអង្គការសហប្រជាជាតិ ទាមទារឲ្យដោះលែងបុគ្គលិកដែលជាប់ឃុំ នៅក្នុងប្រទេសយេម៉ែន

2025/09/03 11:39:28 pm        57

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន លោក Hans Grundberg បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា លោកបានជួបជាមួយប្រធានក្រុមចរចាហ៊ួទី លោក Mohammed Abdelsalam រួមជាមួយនឹងមន្ត្រីអូម៉ង់ នៅទីក្រុង Muscat រដ្ឋធានីអូម៉ង់ ដោយទាមទារឲ្យមានការដោះលែងបុគ្គលិកអង្គការសហប្រជាជាតិ ដែលក្រុមហ៊ួទីបានឃាត់ខ្លួន នៅភាគខាងជើងប្រទេសយេម៉ែន។

នៅក្នុងកិច្ចប្រជុំនោះ លោក Grundberg បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរលកថ្មីៗ ជាក់ស្តែង និងកំពុងបន្តនៃការឃុំខ្លួនបុគ្គលិកអង្គការសហប្រជាជាតិដោយក្រុមហ៊ួទី នៅក្នុងរដ្ឋធានី Sanaa ប្រទេសយេម៉ែន និងទីក្រុងកំពង់ផែ Hodeidah ដោយទាមទារឲ្យមានការដោះលែងពួកគេជាបន្ទាន់។

លោកបានសង្កត់ធ្ងន់ថា ការឃុំខ្លួនបុគ្គលិកUN អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងបុគ្គលិកបេសកកម្មការទូត ក៏ដូចជាការបង្ខំឲ្យចូលទៅក្នុងបរិវេណអគាររបស់អង្គការសហប្រជាជាតិ និងការរឹបអូសយកទ្រព្យសម្បត្តិរបស់UN ដោយក្រុមហ៊ូធី បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពរបស់អង្គការសហប្រជាជាតិក្នុងប្រតិបត្តិការ នៅក្នុងប្រទេសយេម៉ែន និងការផ្តល់ជំនួយដែលត្រូវការច្រើន។

កាលពីថ្ងៃអាទិត្យ លោក Grundberg បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៀតថា៖«យ៉ាងហោចណាស់ បុគ្គលិកUN ចំនួន១១នាក់ ត្រូវបានឃុំខ្លួន នៅក្នុងទីក្រុង Sanaa និង Hodeidah»។ លោកបានបន្ថែមថា៖«ក្រុមប្រដាប់អាវុធហ៊ួទី បានសម្រុកចូលទៅក្នុងបរិវេណអគាររបស់UN ហើយបានរឹបអូសយកទ្រព្យសម្បត្តិ»។

លោក Grundberg បាននិយាយថា ការចាប់ខ្លួនចុងក្រោយនេះ នាំឲ្យចំនួនសរុបនៃបុគ្គលិកUN ដែលត្រូវបានឃុំឃាំងដោយក្រុមហ៊ួទី នៅភាគខាងជើងប្រទេសយេម៉ែន ឡើងដល់ ៣៤នាក់។ ពួកគេចំនួន ត្រូវបានឃុំខ្លួន តាំងពីឆ្នាំ ២០២១ និង ២០២៣ ។ នៅដើមឆ្នាំនេះ បុគ្គលិកអង្គការសហប្រជាជាតិម្នាក់ បានស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ក្រុមហ៊ួទី ក្នុងខេត្ត Saada។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        8
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        25
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm