សិស្សនិស្សិតជាង ១៨.000នាក់ ត្រូវបានសម្លាប់ និងវិស័យអប់រំប៉ាឡេស្ទីន ត្រូវបំផ្លាញដោយយោធាអ៊ីស្រាអែល

2025/09/03 11:42:08 pm        48

សិស្សនិស្សិតនិងគ្រូបង្រៀនរាប់ពាន់នាក់ ត្រូវបានសម្លាប់ ឬរងរបួស នៅក្នុងតំបន់ហ្កាហ្សា និងវេសបែង   ( West Bank) ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់យោធាអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ០៧ ខែតុលា ចំពេលមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវសាលារៀន និងសាកលវិទ្យាល័យ។

តួលេខដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយក្រសួងអប់រំនិងឧត្តមសិក្សាប៉ាឡេស្ទីន បង្ហាញពីទំហំនៃការបំផ្លិចបំផ្លាញដល់វិស័យអប់រំ នៅក្នុងតំបន់ទាំងនេះ៖ សិស្សនិស្សិត ១៨.៦៥១នាក់ ត្រូវបានសម្លាប់ និង ២៩.១១៤នាក់ បានរងរបួស ភាគច្រើននៃពួកគេនៅតំបន់ហ្កាហ្សាដែលមានជាង ១៨.៥០៨នាក់ បានស្លាប់ និង ២៨.១៤២នាក់ បានរងរបួស។ នៅតំបន់វេសបែង ចំនួនអ្នកស្លាប់ក្នុងចំណោមសិស្សនិស្សិតមានចំនួន ១៤៣នាក់  ៩៧២ នាក់ បានរងរបួស និង ៧៩២ នាក់ ត្រូវបានចាប់ឃុំខ្លួន។

ក្រសួងក៏បានកត់ត្រាការស្លាប់របស់គ្រូបង្រៀន និងអ្នកគ្រប់គ្រងចំនួន ៩៧២នាក់ និង របួសចំនួន ៤.៥៣៨នាក់ផងដែរ។ លើសពីនេះទៀត ១៩៩នាក់ ត្រូវបានឃុំខ្លួន នៅតំបន់វេសបែង។

ទីភ្នាក់ងារសារព័ត៌មាន Wafa របស់ប៉ាឡេស្ទីន បានរាយការណ៍ថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ហ្កាហ្សា មានសភាពធ្ងន់ធ្ងរ ដោយសាលារៀនរដ្ឋាភិបាលចំនួន ១៧២ និងអគារសាកលវិទ្យាល័យចំនួន ៦៣ ត្រូវបានបំផ្លាញទាំងស្រុង។ សាលារៀនរដ្ឋ ចំនួន ១១៨ និងសាលារៀនជាង ១០០ផ្សេងទៀត ដំណើរការដោយទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា ត្រូវរងការទម្លាក់គ្រាប់បែក ឬបំផ្លិចបំផ្លាញ ហើយសាលារៀនចំនួន ២៥ ត្រូវបានដកចេញទាំងស្រុងពីបញ្ជីអប់រំ។ នៅតំបន់វេសបែង សាលារៀនចំនួន ១៥២ ត្រូវបានបំផ្លិចបំផ្លាញ ហើយសាកលវិទ្យាល័យ និងមហាវិទ្យាល័យចំនួន ៨ បានវាយប្រហារ ម្តងហើយម្តងទៀត៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        19
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm