វិមាន Elysee ៖ អឺរ៉ុបបានព្រាងសំណើសម្រាប់ការធានាសន្តិសុខដល់អ៊ុយក្រែន ដោយរង់ចាំការគាំទ្រពីអាមេរិក

2025/09/04 12:11:41 am        109

ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ដោយដកស្រង់សម្តីពីវិមាន Elysee ថា បណ្តាប្រទេសនៅអឺរ៉ុបដែលគាំទ្ររបបទីក្រុងគីវ បានព្រាងសំណើសម្រាប់ការធានាសន្តិសុខក្រោយជម្លោះសម្រាប់អ៊ុយក្រែន ហើយកំពុងរង់ចាំការគាំទ្រពីសហរដ្ឋអាមេរិក។

ទីភ្នាក់ងារនេះ បានដកស្រង់សម្តីទីប្រឹក្សារបស់ប្រធានាធិបតីបារាំងម្នាក់ ដែលបាននិយាយនៅក្នុងសន្និសីទ មួយថា៖«អ្វីដែលយើងនឹងស្វែងរកនៅថ្ងៃព្រហស្បតិ៍ គឺជាការបញ្ជាក់ថា «សម្ព័ន្ធនៃឆន្ទៈ» ពិតជាមានការគាំទ្រពីសហរដ្ឋអាមេរិក»។

នៅថ្ងៃទី ០៤ ខែកញ្ញា កិច្ចប្រជុំនៃអ្វីដែលហៅថា សម្ព័ន្ធនៃឆន្ទៈ គ្រោងនឹងប្រព្រឹត្តទៅ នៅទីក្រុងប៉ារីសដោយផ្តោតលើការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ ក្រៅពីមេដឹកនាំបារាំង អង់គ្លេស និងអាល្លឺម៉ង់ លោក វ្ល៉ូឌីមី ហ្សេឡិនស្គី ក៏នឹងមានវត្តមានដែរ។

ចំនួនពិតប្រាកដនៃអ្នកចូលរួម មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយពីមុនថា សម្ព័ន្ធនេះ មានប្រទេសសមាជិកចំនួន ៣០ រួចហើយ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន NBC News រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយថា បញ្ហានៃការធានាសន្តិសុខជុំវិញដំណោះស្រាយអ៊ុយក្រែន គួរតែត្រូវបានដោះស្រាយដោយការឯកភាពគ្នា ដោយគិតគូរពីផលប្រយោជន៍ជាមូលដ្ឋានរបស់រុស្ស៊ី។ លោកក៏បានគូសបញ្ជាក់ផងដែរថា ការផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន តាមរយៈអន្តរាគមន៍យោធាបរទេស នៅក្នុងផ្នែកណាមួយនៃទឹកដីអ៊ុយក្រែន នឹងមិនអាចទទួលយកបានទេសម្រាប់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        9
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm